ពិធីប្រគល់ប័ណ្ណសសើរជូនចំពោះក្រុមការងារផលិតម៉ូតូកង់បី ដែលបង្កលក្ខណៈងាយស្រួលចំពោះជនពិការ
នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង២ និង៣០នាទី នៅក្រុមប្រឹក្សាសកម្មភាពជនពិការ មានធ្វើពិធីប្រគល់ប័ណ្ណសរសើរជូនចំពោះក្រុមការងារផលិតម៉ូតូកង់បីដែលបង្កលក្ខណៈងាយស្រួលចំពោះជនពិការ ក្រោមវត្តមាន ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម លោកជំទាវជាអគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក ក្រុមជាងម៉ូតូកង់បីខ្មែរ និងក្រុម Engineer Without Borders Australia ដែលមាន កញ្ញា Megan Smith និងសហការី សរុបប្រមាណ២៦នាក់។
ឯកឧត្តមអគ្គលេខាធិការបានមាន មតិស្វាគមន៍សម្ដែងការអបអរសារទរ និងកោតសរសើរចំពោះក្រុម ជាងរម៉កកង់បីខ្មែរ ដែលបានសហការណ៍ជាមួយ ក្រុម Engineer Without Borders Australia ដែលមាន កញ្ញា Megan Smith និងសហការី ជាពិសេសម្ចាស់សណ្ឋាគារ House Boutique ងា នកិត្តិយសក្រុមប្រឹក្សា នណិតម៉ូតូរម៉កកង់បីនេះរួចនាងមានភាពងាយស្រួល ហើយចំនេញប្រាក់ជាងមុនបីត្រូវលើកដាក់នាងទៅលើរម៉ក ពេលខ្លះនាងដែលបានផ្តួចផ្តើមច្នៃប្រឌិតយ៉ាងប៉ិនប្រសព្វផលិតនូវរម៉កកង់បីនេះឡើង ដែលមានលក្ខណៈងាយស្រួលសម្រាប់ជនពិការប្រើរទេះ និងជនមិនពិការក៏អាចប្រើប្រាស់បានក្នុងតំលៃធម្មតា។ ឯកឩត្តម អគ្គលេខាធិការ បានជម្រាបទៅកញ្ញា Megan Smith និងលោកស្រី Anne Elizabeth Lubell តំណាងអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជាថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងយកគំរូនៃការផលិតរម៉កកង់បីដែលមានជម្រាលនេះ ទៅផ្សព្វផ្សាយដល់សមាគមអ្នករត់ម៉ូតូកង់បី ពិសេសម្ចាស់ម៉ូតូកង់បីទាំងអស់ ដើម្បីគិតគូរពិចារណាកែច្នៃរម៉កម៉ូតូកង់បីដែលមានស្រាប់ឲ្យមានជម្រាល ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ជនពិការប្រើរទេះទាំងជនជាតិខ្មែរ និងជនជាតិបរទេសអាចប្រើប្រាស់មធ្យោបាយនេះបាន សម្រួលក្នុងការធ្វើដំណើទៅកន្លែងធ្វើការ ទៅផ្សារ ទៅទីកន្លែងកម្សាន្តនានា និងទៅទីកន្លែងសាធារណៈផ្សេងៗ ដោយគ្មានឧបសគ្គ និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងកាត់បន្ថយការចំណាយទៀតផង។
ឯកឩត្តម ឯម ច័ន្ទមករា ក៏បានបន្តទៀតថាម្ចាស់រម៉កម៉ូតូកង់បី ដែលបានកែច្នៃរួចអាចនឹងបង្កើនប្រាក់ចំណូល និងអតិថិជនបន្ថែមទៀត ហើយក៏ជាការលើកស្ទួយភ្ញៀវទេសចរណ៍ដែលមានជនពិការមកទស្សនានៅកម្ពុជាទៀតផង។ ឯកឩត្តម អគ្គលេខាធិការបានបន្ថែមទៀតថា លោកនឹងចាត់ចែងផលិតវីដេអូបទយកការណ៍ស្តីពីអត្ថប្រយោជន៍នៃម៉ូតូកង់បីដែលមានជម្រាលនេះ ដើម្បីផ្សព្វផ្សាយដល់ជនពិការ សាធារណៈជន ពិសេសម្ចាស់ម៉ូតូកង់បីនានា ទាំងនៅរាជធានីភ្នំពេញ តំបន់ទេសចរណ៍ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុនិងបណ្តាខេត្តដ៏ទៃទៀត ដើម្បីយល់កាន់តែច្បាស់អំពីផលប្រយោយជន៍នៃរម៉កម៉ូតូកង់បីនេះ។
ជាថ្មីម្តងទៀត កញ្ញា Megan Smith ដែលជាជនពិការប្រើរទេះ បានមានប្រសាសន៍ថាកញ្ញាពិតជាមានការសប្បាយរីករាយដោយបានចូលរួមផលិតនូវម៉ូតូកង់បីដែលមានជម្រាលនេះ ព្រោះថាពីមុនកញ្ញាមានការលំបាកជាច្រើនដោយសាររទេះរុញរបស់នាងមានទម្ងន់ធ្ងន់ ហើយម្ចាស់រម៉កម៉ូតូកង់បីត្រូវលើកដាក់នាងទៅលើរម៉ក ពេលខ្លះនាងមានការខ្មាស់អៀនដោយសារនាងជាមនុស្សស្រី ឯម្ចាស់ម៉ូតូកង់បីត្រូវបីនាងជាមនុស្សប្រុស ឯតំលៃក៏ថ្លៃជាងជនមិនពិការដែលត្រូវប្រើរម៉ក់ម៉ូតូកង់បីនេះដែរ។ ប៉ុន្តែបច្ចុប្បន្នក្រោយពីការផលិតម៉ូតូរម៉កកង់បីនេះរួចនាងមានភាពងាយស្រួល ហើយចំណេញប្រាក់ជាងមុន ព្រមទាំងអាចធ្វើដំណើរទៅទស្សនាកន្លែងផ្សេងៗបានដោយងាយស្រួល។
ជាចុងក្រោយ ឯកឩត្តមអគ្គលេខាធិការ បានកំណត់យកខែមិនាខាងមុខសម្រាប់ការប្រជុំលម្អិតអំពីបច្ចេកទេសជាមួយក្រុមបច្ចេកទេសរម៉កម៉ូតូកង់បីខ្មែរយើង បន្ទាប់មកបានផ្តល់ជូននូវប័ណ្ណសរសើរ និងថតរូបអនុស្សាវរីជុំគ្នា ប្រកបដោយភមោទនភាព និងសប្បាយរីករាយ។













ភាសាខ្មែរ
English



