រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កិច្ចពិភាក្សាអំពីការរៀបចំបង្កើតប្រព័ន្ធបញ្ជីអេឡិចត្រូនិកអំពីសេវាកម្មផ្នែកពិការភាពនៅកម្ពុជា

ចុះផ្សាយ: ថ្ងៃទី11 ខែ02 ឆ្នាំ2016

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការកំពុងរៀបចំបង្កើតប្រព័ន្ធបញ្ជីអេឡិចត្រូនិកអំពីសេវាកម្មផ្នែកពិការភាពនៅកម្ពុជា (Online Disability Services Directory for Cambodia)។នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការដៃគូពាក់ព័ន្ធដើម្បីពិភាក្សាលើការរៀបចំបង្កើតប្រព័ន្ធបញ្ជីអេឡិចត្រូនិកអំពីសេវាកម្មផ្នែកពិការភាពនៅកម្ពុជា។

ប្រព័ន្ធបញ្ជីអេឡិចត្រូនិកអំពីសេវាកម្មផ្នែកពិការភាព ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងកាកបាទក្រហមអូស្ត្រាលី (ARC) ក្នុងឆ្នាំ២០១៤។

នៅក្នុងឆ្នាំ២០១៥ អគ្គលេខាធិការដ្ឋានបានធ្វើកិច្ចសហការជាមួយអង្គការជនពិការអន្តរជាតិ (HI), អង្គការយូនីសេហ្វ (UNICEF) និង អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីធ្វើបច្ចុប្បន្នភាពនិងកែទម្រង់ ដែលងាយស្រួលសម្រាប់កអ្នកប្រើប្រាស់ស្វែងរកទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិច និងជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងផ្ដល់ព័ត៌មានឲ្យទាន់ពេលវេលាអំពីប្រភេទសេវាកម្មសម្រាប់ជនពិការនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធបញ្ជីអេឡិចត្រូនិកអំពីសេវាកម្មផ្នែកពិការភាព គឺបង្ហាញពីភាពងាយស្រួលក្នុងការស្វែងរកសេវាកម្មនានាដែលពាក់ព័ន្ធជនពិការដូចជា៖ ស្ថាប័នពិគ្រោះយោបល់ការងារពិការភាព ទីតាំងផ្តល់ការស្តារលទ្ធភាពពលកម្មកាយសម្បទា, កន្លែងផលិតសំភារៈ, អង្គការធ្វើការងារពាក់ព័ន្ធជនពិការ, ប្រភេទសេវា, តំបន់ប្រតិបត្តិការ, ប្រភេទពិការភាព និងអាយុ ព្រមទាំងព័ត៌មានជាច្រើនទៀតពាក់ព័ន្ធការងារពិការភាព។

អគ្គលេខាធិការការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ គ្រោងនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបញ្ជីអេឡិចត្រូនិកសេវាកម្មផ្នែកពិការភាពនេះ នៅពេលដ៏ខ្លីខាងមុខនេះ៕

 

ដៃគូរបស់យើង