កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ទីស្តីការក្រសួង ស.អ.យ ៖ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥ ជាមួយដៃគូអភិវឌ្ឍ អង្គការ សមាគម វិស័យឯកជន និងជនមានពិការភាព ដោយបានពិភាក្សាលើដំណើរការរៀបចំកម្មវិធី ការកំណត់ប្រធានបទ ពាក្យស្លោក ព្រឹត្តិការណ៍អម និងគម្រោងចំណាយសម្រាប់ការរៀបចំទិវាដើម្បីស្វែងរកការគាំទ្រ។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៣៨នាក់ (ស្រី ១៤នាក់ មានពិការភាព ១៤នាក់ស្រី ៦នាក់)៕


































ភាសាខ្មែរ
English


