រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម Android CDN App IOS CDN App
ភាសាខ្មែរ English
​​
អំពីយើង
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ការប្រព្រឹត្តទៅរបស់ ក.ស.ជ

  • ក.ស.ជ. ត្រូវធ្វើការប្រជុំយ៉ាងតិច២(ពីរ)ដង ក្នុងរយៈពេល១(មួយ)ឆ្នាំ។ ក្នុងករណីចាំបាច់ ក.ស.ជ. អាចប្រជុំវិសាមញ្ញបានតាមការអញ្ជើញរបស់ប្រធាន។
  • ក.ស.ជ. ត្រូវធ្វើការបូកសរុបរបាយការណ៍ប្រចាំឆ្នាំអំពីលទ្ធផលនៃការអនុវត្តកម្មវិធីការងារ និង អនុសាសន៍ដែល ក.ស.ជ. ត្រូវដាក់ជូនរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។
  • ប្រធាន ក.ស.ជ. ជាប្រធាននៃរាល់កិច្ចប្រជុំ។ ប្រសិនបើប្រធានអវត្តមាន ប្រធានត្រូវផ្ទេរសិទ្ធិជូន អនុប្រធាន។
  • ក.ស.ជ. អាចអញ្ជើញអ្នកជំនាញពាក់ព័ន្ធឲ្យចូលរួមក្នុងអង្គប្រជុំបាន។
  • ក.ស.ជ. អាចអញ្ជើញតំណាងក្រសួង ស្ថាប័ននានា តំណាងអង្គការមិនមែនរដ្ឋាភិបាល តំណាង ជនពិការដែលជាជនពិការ ដៃគូអភិវឌ្ឍ និងផ្នែកឯកជន ដើម្បីចូលរួមប្រជុំផ្តល់យោបល់ ឬធ្វើជាអ្នកសង្កេត ការណ៍តាមការចាំបាច់។
  • របៀបរបបនៃការប្រជុំរបស់ ក.ស.ជ. ត្រូវកំណត់ដោយបទបញ្ជាផ្ទៃក្នុងរបស់ ក.ស.ជ.។
  • ក.ស.ជ. មានសិទិ្ធប្រើត្រាដោយឡែករបស់ខ្លួន ដើម្បីបំពេញការងារ។
  • ក.ស.ជ. មានអគ្គលេខាធិការដ្ឋានមួយជាអង្គភាពប្រតិបត្តិ ដែលមានទីតាំងនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
  • អគ្គលេខាធិការដ្ឋាន ក.ស.ជ. ដឹកនាំដោយអគ្គលេខាធិការមួយរូបនិងមានអគ្គលេខាធិការរងមួយ ចំនួនតាមការចាំបាច់ ដែលតែងតាំងដោយព្រះរាជក្រឹត្យឬអនុក្រឹត្យ។
  • អគ្គលេខាធិការដ្ឋាន ក.ស.ជ. មានមន្រ្តីបម្រើការងារមកពីក្របខ័ណ្ឌមុខងារសាធារណៈ ដែលមាន ស្រាប់របស់ក្រសួងសង្គមកិច្ច  អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាចប្រើមន្ត្រីជាប់កិច្ចសន្យា និងជំនួយការ អ្នកជំនាញការជាតិ និងអន្តរជាតិមួយចំនួនតាមការចាំបាច់។        
  • ក.ស.ជ. អាចបង្កើតគណៈកម្មការឬអនុគណៈកម្មការជំនាញមួយចំនួនតាមការចាំបាច់។ សមាសភាព ដឹកនាំរបស់គណៈកម្មការឬអនុគណៈកម្មការនីមួយៗ ត្រូវជ្រើសរើសពីសមាជិកនៃក.ស.ជ. និងដែលមាន មន្រ្តីជំនាញរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងជនពិការ តំណាងអង្គការជនពិការ អង្គការមិនមែន រដ្ឋាភិបាល អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍចូលរួមជាសមាជិក។
  • សមាសភាព តួនាទីភារកិច្ចរបស់គណៈកម្មការឬអនុគណៈកម្មការជំនាញ ត្រូវកំណត់ដោយសេចក្តី សម្រេចរបស់ប្រធាន ក.ស.ជ។
See Also:
ដៃគូរបស់យើង