ព័ត៌មានទាក់ទង

ចុះផ្សាយ: ថ្ងៃទី30 ខែ06 ឆ្នាំ2023
ជនមានពិការភាពភ្នែកទាំងសងខាងទី១ នៅកម្ពុជា ត្រូវបានព្រះមហាក្សត្រតាមរយៈការក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកចាប តូ ដែលត្រូវបានគេដឹងថាជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានធ្វើសកម្មភាពច្រើនក្នុងការចូលរួមលើកស្ទួយជីវភាពរស់នៅ ក៏ដូចជាសម្លេងរបស់ជនពិការនៅកម្ពុជា។ ដែលនេះគឺជាលើកទី១ហើយនិងជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានជនពិការភ្នែកសងខាងកាន់តួនាទី តំណែងធំក្នុងជួររដ្ឋាភិបាល។

ចុះផ្សាយ: ថ្ងៃទី30 ខែ07 ឆ្នាំ2022
ញត្តិគាំទ្ររបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2021
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ បន្ថែមលើសពីនេះ សម្ដេចស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាពដើម្បីឱ្យពួកគាត់អាចចាប់ផ្ដើមធុរកិច្ចដោយខ្លួនឯងបាន។

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2021
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមដែលបានជួយគាំទ្រធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពនៅ កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2021
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្ដេចតេជោ ហ៊ុន សែន បានអបអរទិវាជនពិការជាតិ និងអន្តរជាតិ ៣ ធ្នូ ឆ្នាំ២០២១ ដោយបានបង្ហាញនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់ជនមានពិការភាពទាំងអស់ក្នុងប្រទេស និងលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់បន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើរឡើងដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។