រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ព្រះមហាក្សត្រកោតសរសើររាជរដ្ឋាភិបាលនិងកាកបាទក្រហមដែលបានធ្វើឱ្យស្ថានភាពជនមានពិការភាពកាន់តែប្រសើរឡើង

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2021

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមដែលបានជួយគាំទ្រធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពនៅ កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។

ព្រះរាជសាររបស់អង្គព្រះមហាក្សត្រ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានរាជអង្កាថាព្រះអង្គ និងព្រះវររាជមាតាជាតិខ្មែរ តែងយកហឬទ័យទុកដាក់ គិតគូរ និងបានប្រទាននូវរាជទ្រព្យតាមរយៈព្រះរាជតំណាង ដើម្បីជួយដល់ពលរដ្ឋដែលមានការលំបាកក្រខ្សត់ដែលជាក្រុមជនងាយរងគ្រោះ ជាពិសេសជនមានពិការភាព។

ព្រះមហាក្សត្រទ្រង់ឆ្វេងយល់ថា កម្ពុជាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពកាន់តែប្រសើរឡើងជាលំដាប់ និងបានសំដែងនូវព្រះរាជហឬទ័យគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈខ្ពស់ប្រកបដោយភាពប្រាកដនិយម ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាពដើម្បីឆ្ពោះទៅរកស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប្រកបដោយបរិយាន្ន ផាសុកវត្ថុ និងចីរភាព។

ព្រះអង្គមានរាជអង្កាថា៖ «ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលតែងតែផ្ដល់សេចក្ដីអាណិតស្រឡាញ់ សន្ដោសប្រណីចំពោះជនមានពិការភាពដែលជួបទុកលំបាកនាពេលកន្លងមក។ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណចំពោះសហគមន៍ជាតិនិងអន្តរជាតិដែលមានទឹកចិត្តសប្បុរសបានផ្ដល់ការគាំទ្រទាំងផ្នែកស្មារតីសម្ភារៈ និងថវិការដ៏ច្រើនដើម្បីជួយឱ្យវិស័យពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ» ។

ខណៈដែលមេរោគកូវីដ-១៩ កំពុងបន្តរីករាលដាលក្នុងប្រទេស ព្រះមហាក្សត្រក៏អំពាវនាវដល់ជនរួមជាតិ ពិសេសជនមានពិការភាពទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការ ៣កុំ៣ការពារ ដែលដាក់ចេញដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការឱ្យដឹងថាជនមានពិការភាពនៅកម្ពុជាមានចំនួនជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ៕

ដៃគូរបស់យើង