រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អង្គការឃែរកម្ពុជា
ចុះផ្សាយ: ថ្ងៃទី05 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សេចក្តីប្រកាសព័ត៌មាន

ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025

សេចក្តីប្រកាសព័ត៌មាន

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលជាសកលស្តីពីពិការភាពលើកទី៣ (3rd Global Disability Summit 2025-GDS2025) នៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងដឹកនាំគណៈប្រតិភូកម្ពុជា រួមមានថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គនាយកដ្ឋានស្ដារសម្បទា អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច និងមូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចូលរួមកិច្ចប្រជុំកំពូលជាសកលស្តីពីពិការភាពលើកទី៣ (3rd Global Disability Summit 2025-GDS2025) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

កិច្ចប្រជុំកំពូលនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយមានគោលបំណងភ្ជាប់ទំនាក់ទំនងរវាងការងារបរិយាបន្ន ពិការភាពនិងសហប្រតិបត្តិការអភិវឌ្ឍន៍នានា។ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានា លើពិភពលោកដែលរួមមាន តំណាងរដ្ឋាភិបាល អង្គការជនមានពិការភាព សង្គមស៊ីវិល វិស័យឯកជន និងជនមាន ពិការភាពផងដែរ ដើម្បីរួមគ្នាបន្តពង្រឹងទំនាក់ទំនងនិងការស្វែងរកការគាំទ្រ ដើម្បីជំរុញចលនាលើកកម្ពស់សិទ្ធិជន មានពិការភាពជាសកលនៅក្នុងរបៀបវារៈនៃបរិយាបន្នពិការភាព និងសហប្រតិបត្តិការអភិវឌ្ឍន៍។

កិច្ចប្រជុំកំពូលជាសកលស្តីពីពិការភាពលើកទី៣ (3rd Global Disability Summit 2025-GDS2025) នេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម Olaf Scholz អធិការបតីអាល្លឺម៉ង់ ព្រះអង្គម្ចាស់ Abdullah II នៃប្រទេសហ្សកដានី និងលោកជំទាវ Amina Mohammed អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ។

ក្នុងកិច្ចប្រជុំកំពូលជាសាកលស្តីពីពិការភាពលើកទី៣នេះផងដែរ រាជរដ្ឋាភិបាលកម្ពុជានឹងចូលរួមជា ប្រទេសហត្ថលេខី (Signatory) លើសេចក្តីថ្លែងការណ៍ "Amman-Berlin Declaration” ស្តីពីបរិយាបន្នពិការភាព ជាសកល។ ឯកឧត្តម ម៉េត មករា ប្រធានគណៈប្រតិភូនឹងដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំព្រឹត្តិការណ៍អម និងកម្មវិធីនានា រួមទាំងជំនួបទ្វេភាគីនិងពហុភាគី ទៅតាមស្ថានភាពនៃពេលវេលាជាក់ស្តែងក្នុងចន្លោះពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

 

 

 

 

ដៃគូរបស់យើង