រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ជនពិការភ្នែកទាំងសងខាងទី១ នៅកម្ពុជា លោក ចាប តូ ទទួលការតែងតាំងជាអនុរដ្ឋលេខាធិការ

ចុះផ្សាយ: ថ្ងៃទី30 ខែ06 ឆ្នាំ2023
ភ្នំពេញ៖ ជនមានពិការភាពភ្នែកទាំងសងខាងទី១ នៅកម្ពុជា ត្រូវបានព្រះមហាក្សត្រតាមរយៈការក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកចាប តូ ដែលត្រូវបានគេដឹងថាជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានធ្វើសកម្មភាពច្រើនក្នុងការចូលរួមលើកស្ទួយជីវភាពរស់នៅ ក៏ដូចជាសម្លេងរបស់ជនពិការនៅកម្ពុជា។ ដែលនេះគឺជាលើកទី១ហើយនិងជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានជនពិការភ្នែកសងខាងកាន់តួនាទី តំណែងធំក្នុងជួររដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការយកចិត្តទុកដាក់ជាខ្លាំងទៅដល់ជនមានពិការភាព។ ច្បាប់បទដ្ឋានគតិយុត្តជាច្រើនត្រូវបានបង្កើតឡើង ដើម្បីគាំពារជនមានពិការភាពនិងកំពុងតែបង្កើនបរិយាកាសងាយស្រួលទៅដល់ជនមានពិការភាពនៅក្នុងការរស់នៅផងដែរ។
លើសពីនេះទៀតជនមានពិការភាពកាន់តែច្រើនត្រូវបានលើកទឹកចិត្តទាំងនៅក្នុងវិស័យឯកជននិងនៅក្នុងស្ថាប័នរដ្ឋ។
លោក ចាប តូ កើតនៅខែសីហា ឆ្នាំ១៩៩៣ គឺជាកូនកសិករនៅក្នុងខេត្តស្វាយរៀង លោកគឺជាជនមានពិការភាពភ្នែកទាំងសងខាង និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មនៅឆ្នាំ២០១៦។ បច្ចុប្បន្នលោកគឺជាប្រធានសមាគមតន្ត្រីសំនៀងជនពិការភ្នែក ដែលគ្រប់គ្រងដឹកនាំជនមានពិការភាពប្រមាណ ៧០០នាក់នៅក្នុងសមាគមរបស់លោក៕
 
 

 

ដៃគូរបស់យើង