រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី14 ខែ10 ឆ្នាំ2025
សេចក្តីណែនាំស្តីពីការអនុវត្តការផ្តល់ព័ត៌មាន និងសេវាផ្សេងៗតាមគ្រប់ទម្រង់ ដែលជនពិការអាចទទួល និងប្រើប្រាស់បាន
ចុះផ្សាយ: ថ្ងៃទី11 ខែ10 ឆ្នាំ2025
កិច្ចប្រជុំត្រៀមរៀបចំទិវាជនមានពិការភាពគ-ថ្លង់កម្ពុជា លើកទី១៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី07 ខែ10 ឆ្នាំ2025
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីភ្នំពេញ
ចុះផ្សាយ: ថ្ងៃទី06 ខែ10 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ចុះផ្សាយ: ថ្ងៃទី02 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំពិធីអបអរសាទរទិវាជនមានពិការភាពគ-ថ្លង់ជាតិលើកទី១៣ និងអន្តរជាតិលើកទី៦៨

ចុះផ្សាយ: ថ្ងៃទី14 ខែ10 ឆ្នាំ2025
ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំពិធីអបអរសាទរទិវាជនមានពិការភាពគ-ថ្លង់ជាតិលើកទី១៣ និងអន្តរជាតិលើកទី៦៨

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ជា ផល្គុន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពគ-ថ្លង់ជាតិលើកទី១៣ និងអន្តរជាតិលើកទី៦៨ ក្រោមប្រធានបទ «រួមគ្នាយល់ដឹងអំពីភាសាសញ្ញានៅក្នុងសង្គម»។ 

ទិវានេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលពាក់ព័ន្ធ, អនុប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការមកពីក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងព័ត៌មាន, ក្រសួងកិច្ចការនារី, ប្រធាន ក.ស.ជ រាជធានីភ្នំពេញ, សប្បុរសជន, សិល្បះករ សិល្បះការនី, ដៃគូអភិវឌ្ឍ, អង្គការសមាគមជនពិការ, លោកគ្រូ អ្នកគ្រូ ជនមានពិការភាពគ-ថ្លង់ មកពីវិទ្យាស្ថានជាតិអប់រំពិសេស, វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី, វិទ្យាល័យអប់រំពិសេសច្បារអំពៅ, អង្គការឌីឌីភី, អង្គការក្តីសង្ឃឹមមនុស្សថ្លង់និងជនពិការ, អង្គការអេពិកអាត និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ៥៤០នាក់ នៅក្នុងបរិវេណវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តីនិងលោកជំទាវ បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីមាន៖ អង្ករ ២០បាវ (១បាវ ២៥គ.ក) ទឹកសុទ្ធ ២០កេស មីជាតិ ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ត្រីខ ២០ដុំ ថវិកា ២លានរៀល ព្រមទាំងឧបត្ថម្ភថវិកាជូនជនមានពិការភាពគ-ថ្លង់ចំនួន ២៤០នាក់ ម្នាក់ៗទទួលបានថវិកា ៣ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន ៣៨នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងសិស្សគ-ថ្លង់ជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ចំនួន ១៦នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។ 

ក្នុងពិធីនេះដែរមានការរៀបចំអាហារសាមគ្គីជូនជនមានពិការភាពគថ្លង់និងលោកគ្រូអ្នកគ្រូចំនួន ៣៥តុ អាហារសម្រន់ ព្រមទាំងមានការប្រគុំតន្ត្រីនិងច្រៀងដោយតារាចម្រៀងល្បីៗចំនួន ២០នាក់ផងដែរ៕
















































































ដៃគូរបស់យើង