រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីណែនាំស្តីពីការអនុវត្តការផ្តល់ព័ត៌មាន និងសេវាផ្សេងៗតាមគ្រប់ទម្រង់ ដែលជនពិការអាចទទួល និងប្រើប្រាស់បាន
ចុះផ្សាយ: ថ្ងៃទី11 ខែ10 ឆ្នាំ2025
កិច្ចប្រជុំត្រៀមរៀបចំទិវាជនមានពិការភាពគ-ថ្លង់កម្ពុជា លើកទី១៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី07 ខែ10 ឆ្នាំ2025
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីភ្នំពេញ
ចុះផ្សាយ: ថ្ងៃទី06 ខែ10 ឆ្នាំ2025
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្ដិភាព
ចុះផ្សាយ: ថ្ងៃទី26 ខែ09 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍
ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ចុះផ្សាយ: ថ្ងៃទី02 ខែ10 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទីស្តីការគណៈកម្មាធិការជាតិរៀបការបោះឆ្នោត៖ ថ្ងៃព្រហស្បតិ៍ទី ២ខែតុលាឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម វ័ន កុយអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងជាប្រធានក្រុមការងារសកម្មភាពជនពិការ លោក ហុក លី​ ប្រធានផ្នែកសិទ្ធិពិការភាពនៃ អ.ក.ស.ជ. លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ មន្ត្រីជំនាញនៃអ.ក.ស.ជ. និងតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ (UNDP) សរុបចំនួន ១៤នាក់ (ស្រី ៣នាក់ មានពិការភាព ៣នាក់ ស្រី ១នាក់) ក្នុងនោះឯកឧត្តម សោម សូរីដា សមាជិក គ​.ជ.ប បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ដល់សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការនៃ គ.ជ.ប ។












ដៃគូរបស់យើង