រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីណែនាំស្តីពីការអនុវត្តការផ្តល់ព័ត៌មាន និងសេវាផ្សេងៗតាមគ្រប់ទម្រង់ ដែលជនពិការអាចទទួល និងប្រើប្រាស់បាន
ចុះផ្សាយ: ថ្ងៃទី11 ខែ10 ឆ្នាំ2025
កិច្ចប្រជុំត្រៀមរៀបចំទិវាជនមានពិការភាពគ-ថ្លង់កម្ពុជា លើកទី១៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី07 ខែ10 ឆ្នាំ2025
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីភ្នំពេញ
ចុះផ្សាយ: ថ្ងៃទី06 ខែ10 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ចុះផ្សាយ: ថ្ងៃទី02 ខែ10 ឆ្នាំ2025
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្ដិភាព
ចុះផ្សាយ: ថ្ងៃទី26 ខែ09 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍

ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍

ទីស្តីការក្រសួងប្រៃសណីយ៍៖ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍនសេវាពិការភាពនៃអ.ក.ស.ជ. លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ មន្ត្រីជំនាញនៃអ.ក.ស.ជ. និងតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ (UNDP) សរុបចំនួន ២១នាក់ (ស្រី ៦នាក់ មានពិការភាព ៣នាក់ ស្រី ២នាក់) នៅសាលប្រជុំទីស្តីការប្រៃសណីយ៍និងទូរគមនាគមន៍៕












ដៃគូរបស់យើង