រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីណែនាំស្តីពីការអនុវត្តការផ្តល់ព័ត៌មាន និងសេវាផ្សេងៗតាមគ្រប់ទម្រង់ ដែលជនពិការអាចទទួល និងប្រើប្រាស់បាន
ចុះផ្សាយ: ថ្ងៃទី11 ខែ10 ឆ្នាំ2025
កិច្ចប្រជុំត្រៀមរៀបចំទិវាជនមានពិការភាពគ-ថ្លង់កម្ពុជា លើកទី១៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី07 ខែ10 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ចុះផ្សាយ: ថ្ងៃទី02 ខែ10 ឆ្នាំ2025
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្ដិភាព
ចុះផ្សាយ: ថ្ងៃទី26 ខែ09 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍
ចុះផ្សាយ: ថ្ងៃទី18 ខែ09 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីភ្នំពេញ

ចុះផ្សាយ: ថ្ងៃទី06 ខែ10 ឆ្នាំ2025
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ៖ 
ថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការរដ្ឋបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ។

ពិធីនេះ មានការចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវ  តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោកស្រី មាស រត្ថា ប្រធានផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការរដ្ឋបាលរាជធានីភ្នំពេញ អភិបាលរងខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ គណៈកម្មការកិច្ចការនារីនិងកុមារ (គ.ក.ន.ក.) និងអ្នកពាក់ព័ន្ធសរុបចំនួន ២០៥នាក់ (ស្រី ១០៧នាក់ ជនមានពិការភាព ៣នាក់ ស្រី ១នាក់) នៅរដ្ឋបាលរាជធានីភ្នំពេញ។

ពិធីនេះ ទទួលបានការគាំទ្រពីកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP)។

សូចនាករដែលពាក់ព័ន្ធតាមវិស័យនានាដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ មានដូចជា៖ 
១. មន្ទីរអប់រំ យុវជន និងកីឡា ចំនួន ២៤
២. មន្ទីរសាធារណការនិងដឹកជញ្ជូន ចំនួន ១៥
៣. រដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ១០
៤. មន្ទីរសុខាភិបាល ចំនួន ១១
៥. មន្ទីរកិច្ចការនារី ចំនួន ១០
៦. មន្ទីរពាណិជ្ជកម្ម ចំនួន ៧
៧. មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ១២
៨. មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ចំនួន ៦
៩. ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត ( ក.ស.ជ.រ.ខ ) ចំនួន ៨១
១០. មូលនិធិជនពិការ ចំនួន ៨
១១. មន្ទីរផែនការ ចំនួន ៧
១២. មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៨
១៣. វិទ្យាស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ចំនួន ៧
១៤. មន្ទីរដែនដី នគរូបនីយកម្ម ចំនួន ៧
១៥. មន្ទីរមុខងារសាធារណៈ ចំនួន ៦
១៦. កាកបាទក្រហមកម្ពុជា ចំនួន ៨
១៧. មន្ទីរព័ត៌មាន ( អ.ក.ស.ជ ) ចំនួន ៨
១៨. មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ ចំនួន ៦
១៩. មន្ទីរធម្មការនិងសាសនា ចំនួន ៦

សូចនាកររួមគ្រប់វិស័យមាន៖
ក. ជនមានពិការភាពថ្មីចូលបម្រើការរក្នុងស្ថាប័នរបស់ខ្លួនប្រចាំឆ្នាំ (គ្រប់អង្គភាព ស្ថាប័ន)
ខ. ទំហំកញ្ចប់ថវិកាប្រចាំឆ្នាំដែលបានគ្រោងសម្រាប់បរិយាបន្នពិការភាព (គ្រប់អង្គភាព ស្ថាប័ន)
គ. ទំហំកញ្ចប់ថវិកាដែលបានចំណាយជាក់ស្តែងប្រចាំឆ្នាំសម្រាប់បរិយាបន្នពិការភាព (គ្រប់អង្គភាព ស្ថាប័ន)៕












ដៃគូរបស់យើង