ព័ត៌មានទាក់ទង

ចុះផ្សាយ: ថ្ងៃទី24 ខែ04 ឆ្នាំ2019
ពលករខ្មែរខុសច្បាប់មួយចំនួន ទទួលរងពិការភាព នៅពេលដែលពួកគេ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។ វាជារឿងដែលមន្ត្រីមានសមត្ថកិច្ច ត្រូវសិក្សាស្រាវជ្រាវដោះស្រាយលើបញ្ហានេះ។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ នាថ្ងៃទី២៣ មេសា។

ចុះផ្សាយ: ថ្ងៃទី27 ខែ07 ឆ្នាំ2017
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ លើកកម្ពស់ វិស័យសុខុមាលភាពកុមារអោយកាន់តែប្រសើរឡើង ជាពិសេស ការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ឲ្យកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ។

ចុះផ្សាយ: ថ្ងៃទី06 ខែ01 ឆ្នាំ2017
ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកទឹកចិត្តដល់ជនពិការដោយសារសង្គ្រាម មិនត្រូវអស់សង្ឃឹមក្នុងឆាកជីវិតនោះទេ ព្រោះនៅពេលនេះអ្វីៗមិនបាត់បង់ទៅតាម ការពិការភាពនោះទេ គឺត្រូវតែតស៊ូដើម្បីកសាងជីវភាពនៅក្នុងគ្រួសារឲ្យកាន់តែប្រសើរ។

ចុះផ្សាយ: ថ្ងៃទី31 ខែ07 ឆ្នាំ2016
(ភ្នំពេញ)៖ ក្នុងពិធីប្រគល់រង្វាន់ដល់ម្ចាស់ជយលាភី១០នាក់ចុងក្រោយ (Top-10) ក្នុងកម្មវិធី «យុវជនគំរូកម្ពុជា» នាវិមានសន្តិភាពនៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវទៅដល់ស្រ្តីកម្ពុជាទាំងឡាយកុំឲ្យរើសអើងចំពោះជនពិការ ហើយសម្តេចបានចាត់ទុកអ្នកដែលប្រមាថចំពោះជនពិការមិនមែនជាមនុស្ស ដែលមានសេចក្តីថ្លៃថ្នូរនោះឡើយ។