រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សម្តេចតេជោ ហ៊ុន សែន៖ សូមស្រ្តីទាំងឡាយកុំរើសអើងជនពិការ ការប្រមាថជនពិការមិនមែនជាសេចក្តីថ្លៃថ្នូររបស់មនុស្ស! (Video Inside)

ចុះផ្សាយ: ថ្ងៃទី31 ខែ07 ឆ្នាំ2016

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់រង្វាន់ដល់ម្ចាស់ជយលាភី១០នាក់ចុងក្រោយ (Top-10) ក្នុងកម្មវិធី «យុវជនគំរូកម្ពុជា» នាវិមានសន្តិភាពនៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវទៅដល់ស្រ្តីកម្ពុជាទាំងឡាយកុំឲ្យរើសអើងចំពោះជនពិការ ហើយសម្តេចបានចាត់ទុកអ្នកដែលប្រមាថចំពោះជនពិការមិនមែនជាមនុស្ស ដែលមានសេចក្តីថ្លៃថ្នូរនោះឡើយ។

នៅក្នុងពិធីសំណេះសំណាល ក៏ដូចជាការធ្វើបឋកថាទៅដល់ក្រុមយុវជន ដែលបានចូលរួមក្នុងពិធីប្រគល់រង្វាន់ «យុវជនគំរូកម្ពុជា» រយៈពេលប្រមាណជិតពីរម៉ោង សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់ប្រវត្តិតស៊ូក្នុងសម័យសង្រ្គាមបង្ហូរឈាមដ៏ឈឺចាប់របស់ខ្មែរ ដែលបានធ្វើឲ្យសម្តេចបាត់បង់ឱកាសគ្រប់បែបយ៉ាងក្នុងយុវភាព ជាពិសេសគឺការស្វែងរកវិជ្ជា។

រំលឹកដល់សង្រ្គាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិននឹកស្មានថា សម្តេចអាចមានជីវិតរស់រានមកដល់បច្ចុប្បន្ននោះឡើយ ព្រោះសម្តេចបានលូតក្រាមឆ្លងកាត់សមរភូមិសង្រ្គាម ឆ្លងកាត់គ្រាប់កាំភ្លើង និងគ្រាប់បែករាប់រយសមរភូមិ។ តែបើទោះបីសម្តេចមានសំណាងរួចជីវិតពីសមរភូមិសង្រ្គាមទាំងនោះ តែសម្តេចបានរងរបួសរហូតដល់ទៅប្រាំដង ហើយក៏ត្រូវបាត់ភ្នែកម្ខាងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចពិតជាមានសំណាងណាស់ បើទោះបីសម្តេចពិការភ្នែកយ៉ាងណាក្តី តែសម្តេចនៅតែទទួលបានក្តីស្រឡាញ់ពីឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «មិនគួរខ្ញុំរស់បានដល់សព្វថ្ងៃនេះសោះ ព្រោះថាក្នុងវគ្គប្រយុទ្ធគ្នាស្លាប់រស់ ១០៥ដង រយៈពេល ៥ឆ្នាំ បើគិតទៅក្នុងមួយឆ្នាំ យើងប្រយុទ្ធ ២០ដងទាំងតូចទាំងធំ តែអាហ្នឹងអត់គិតគេទម្លាក់គ្រាប់បែកដាក់ទេ។ មិនគួររស់ដល់រាល់ថ្ងៃនេះទេ អាហ្នឹងម្ខាង ម្ខាងទៀតជំនាន់ប៉ុលពត ក៏អត់គួររស់បានដែរ ប៉ុន្តែក៏បានបាត់បង់ ៤-៥ ហើយក៏ខូចភ្នែក ពិការរហូតដល់សព្វថ្ងៃផងដែរ។ សំណាងហើយមីង (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត) ចេះយកពូ (សម្តេចតេជោ) អាកន្លែងហ្នឹង បានជាស្រ្តីទាំងឡាយអើយ! កុំរើសអើងជាមួយជនពិការ ហើយសុំមេត្តាកុំហៅគ្នាថា អាខ្វាក់ កុំហៅគ្នាថា អាកំបុត ខ្ញុំឆ្អែតឆ្អន់នឹងពាក្យអាខ្វាក់»

រំលឹកទៅដល់ពិការភាព និងការប្រមាថរបស់ជនមួយចំនួនទៅលើសម្តេចនោះ សម្តេចតេជោ បានរំលឹកថា ការប្រមាថនេះ ក៏បានធ្វើឲ្យព្រះមហាក្សត្រថៃ ព្រះចៅភូមិបុល អាប់ឌុលយ៉ាដេត និង អតីតរដ្ឋមន្រ្តីការបរទេសរបស់ហ្វីលីពិន លោក Raul Manglapus មានការខឹងសម្បាផងដែរ ព្រោះព្រះមហាក្សត្រថៃ និងអតីតរដ្ឋមន្រ្តីការបរទេសហ្វីលីពិន ក៏ពិការភ្នែកម្ខាងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកប្រមាថជនពិការថា មិនមែនជាមនុស្សមានសុវជីវមធ៌ និងសេចក្តីថ្លៃថ្នូរនោះឡើយ។ សម្តេចនាយករដ្ឋមន្រ្តី ដែលបានពិការភ្នែកក្នុងសមរភូមិសង្រ្គាមនាអំឡុងសង្រ្គាម បានថ្លែងថា «ការប្រមាថមើលងាយជនពិការមិនមែនជាវិធីល្អសម្រាប់មនុស្សមានសុជីវធម៌ និងមានសេចក្តីថ្លៃថ្នូរនោះ»

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា សម្តេចបានពិការភ្នែកម្ខាងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ហើយរបួសនេះ គឺជារបួសលើកទី៥ ក្នុងសមរភូមិចំនួន១០៥លើក អំឡុងពេលសង្រ្គាមជាមួយរបបលោក លន់ នល់ រយៈពេល៥ឆ្នាំ។ សម្តេចបានឲ្យដឹងផងដែរថា សម្តេចបានសន្លប់រហូតដល់ទៅ ៥ថ្ងៃ ហើយត្រូវវះកាត់ទាំងគ្មានថ្នាំសណ្តំ និងថ្នាំស្ពឹកគ្រប់គ្រាន់នោះឡើយ៕

ដៃគូរបស់យើង