រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ហ៊ុន ម៉ានិត លើកទឹកចិត្តជនពិការ ដោយសារ​សង្គ្រាម មិនត្រូវ​អស់សង្ឃឹម​នោះទេ​ គឺត្រូវបន្ដ​ជីវិត​ទៅទៀត ​

ចុះផ្សាយ: ថ្ងៃទី06 ខែ01 ឆ្នាំ2017

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកទឹកចិត្តដល់ជនពិការដោយសារសង្គ្រាម មិនត្រូវអស់សង្ឃឹមក្នុងឆាកជីវិតនោះទេ ព្រោះនៅពេលនេះអ្វីៗមិនបាត់បង់ទៅតាម ការពិការភាពនោះទេ គឺត្រូវតែតស៊ូដើម្បីកសាងជីវភាពនៅក្នុងគ្រួសារឲ្យកាន់តែប្រសើរ។

ការថ្លែងលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានិត បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ក្នុងពិធីបរិច្ចាគជើងសិប្បនិម្មិតចំនួន១២០ ជូនដល់ជនពិការកម្ពុជា នាមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។

ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា «អ្វីដែលយើងជួបប្រទះនេះ មិនមានជាបញ្ហាចុងក្រោយ សម្រាប់យើងនោះទេ ជីវិតយើងនៅមានដង្ហើម អ្វីៗមិនបានបាត់ ទៅជាមួយការពិការភាពនោះទេ ទោះជាមានការលំបាកជាងមុនក៏ដោយ ប៉ុន្ដែយើងនៅមានក្រុមគ្រួសារ និងរាជរដ្ឋាភិបាលនៅជាមួយជានិច្ច ហើយយើងខំប្រឹងប្រែងបន្ដជីវិតយើង និងបង្កើនជីវភាពយើងបន្ដទៀត»

ឯកឧត្តម ហ៊ុន ម៉ានិត បន្ថែមថា ប្រសិនបើមានការខិតខំប្រឹងប្រែងតស៊ូ អត់ធ្មត់ជោគជ័យនឹងមកដល់ ជាក់ស្ដែងក្នុងឱកាសចែកជើងសិប្បនិម្មិតនេះ គឺដើម្បីជួយសម្រួលក្នុងការរស់នៅ ការប្រកបរបបចិញ្ចឹមជីវិតផ្សេងៗ របស់បងប្អូនជនពិការ។

ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត បានសម្ដែងនូវការថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយទាំងអស់ ដែលជួយឧបត្ថម្ភ ទាំងថវិកា ឬសម្ភារៈផ្សេង ដែលជាការជួយសម្រួលដល់ជនពិការ៕

ដៃគូរបស់យើង