ព័ត៌មានទាក់ទង

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2021
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមដែលបានជួយគាំទ្រធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពនៅ កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2021
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្ដេចតេជោ ហ៊ុន សែន បានអបអរទិវាជនពិការជាតិ និងអន្តរជាតិ ៣ ធ្នូ ឆ្នាំ២០២១ ដោយបានបង្ហាញនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់ជនមានពិការភាពទាំងអស់ក្នុងប្រទេស និងលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់បន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើរឡើងដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។

ចុះផ្សាយ: ថ្ងៃទី28 ខែ08 ឆ្នាំ2019
សៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការ ព្រមទាំងក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹមចំនួន២០៧នាក់ នៅអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ខេត្តកណ្តាល ដើម្បីចូលរួមលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កុមារពិការខ្សោយសតិបញ្ញានិងអូទីស្សឹម និងមាតាបិតា អាណាព្យាបាល ក្នុងការមើលថែទាំកូនៗរបស់ខ្លួន ។ នៅឱកាសនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភ

ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019
លោក អ៊ុនូបាយ៉ាត ហ្គុមបូសូរិន អនុរដ្ឋមន្រ្តីការងារ និងកិច្ចគាំពារសង្គមប្រទេសម៉ុងហ្គោលី បានលើកសរសើថា វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ដែលនេះជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។

ចុះផ្សាយ: ថ្ងៃទី05 ខែ06 ឆ្នាំ2019
មូលនិធិជនពិការ បើកផ្តល់របបគោលនយោបាយ ជូនជនពិការក្រីក្រសរុបចំនួន ១.៦៥៣នាក់ នៅតាមសហគមន៍ ក្នុងឃុំចំនួន ០៧ ស្រុកមុខកំពូល ខេត្តកណ្តាល។ កម្មវិធីបើកផ្តល់គោលនយោបាយពិនិត្យ និងថែទាំសុខភាពនេះ នៅមានរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។ ចំពោះជនពិការកម្រិតធ្ងន់ ដែលមិនអាចមកបើកប្រាក់របបគោលនយោបាយនេះបាន សាខាមូលនិធិជនពិការខេត្ត និងសហការជាមួយភាគីពាក់ព័ន្ធនានា នឹងបន្តបើកផ្តល់ដល់ លំនៅដ្ឋានរបស់ពួកគាត់។