រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំពិនិត្យការបកប្រែភាសាអង់គ្លេស របាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះផ្សាយ: ថ្ងៃទី25 ខែ11 ឆ្នាំ2025
ឯកឧត្ដមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួបនិងផ្តល់បទសម្ភាសន៍ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB)
ចុះផ្សាយ: ថ្ងៃទី21 ខែ11 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរ៉ែ និងថាមពល
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងសិក្ខាសាលាស្តីពីសមាគមអ្នកប្រើប្រាស់ក្នុងតំបន់ នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: ថ្ងៃទី20 ខែ11 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

មន្រ្តីជាន់ខ្ពស់ម៉ុងហ្គោលី៖ វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក

ចុះផ្សាយ: ថ្ងៃទី03 ខែ07 ឆ្នាំ2019

(ភ្នំពេញ)៖ លោក អ៊ុនូបាយ៉ាត ហ្គុមបូសូរិន អនុរដ្ឋមន្រ្តីការងារ និងកិច្ចគាំពារសង្គមប្រទេសម៉ុងហ្គោលី បានលើកសរសើថា វិស័យពិការភាពរបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ ដែលនេះជាគំរូដ៏ល្អមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។

ការលើកឡើងនេះបានធ្វើឡើងក្នុងជំនួបដាច់ដោយឡែកមួយ នៃសន្និសីទអាស៊ីប៉ាស៊ីហ្វិក លើកទី៤ស្តីពី ការអភិវឌ្ឍន៍សហគមន៍ តាមបែបបរិយាបន្ន ជាមួយលោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក រដ្ឋមន្រ្តី វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅឯប្រទេសម៉ុងហ្គោលី។

ក្នុងជំនួបនាឱកាសនោះផងដែរ លោក ញឹក វណ្ណារ៉ា បានបញ្ជាក់ជូនលោក អ៊ុនូបាយ៉ាត ហ្គុមបូសូរិន ថា កម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជានាយកដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ចំពោះ ជនមានពិការភាព និងបានធ្វើឲ្យមានការអភិវឌ្ឍន៍ក្នុងវិស័យនេះមានល្បឿនលឿន នារយៈពេលជាង២០ឆ្នាំកន្លងមកនេះ ពិសេសការផ្តល់ឱកាសការងារសម្រាប់បងប្អូនមានពិការភាព ក្នុងស្ថាប័នរដ្ឋជ្រើសរើស ២ភាគរយ និងវិស័យឯកជនជ្រើសរើស ១ភាគរយ។

លោក ញឹក វណ្ណារ៉ា បានកោតសរសើរចំពោះការយកចិត្តទុកដាក់ដល់គណៈប្រតិភូកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុក រៀបចំសន្និសីទអាស៊ីប៉ាស៊ីហ្វិក លើកទី៤ ស្តីពី ការអភិវឌ្ឍន៍សហគមន៍តាមបែបបរិយាបន្ន និងការរីកចំរើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កលក្ខណៈងាយស្រួល ចំពោះជនមានពិការភាព មនុស្សវ័យចាស់ និងស្រ្តីមានផ្ទៃពោះ ដែលជាគំរូល្អមួយសម្រាប់កម្ពុជាផងដែរ។

ជាមួយគ្នានោះ អនុរដ្ឋមន្រ្តីក្រសួងការងារ និងគាំពារសង្គមម៉ុងហ្គោលី បានក៏កោតសរសើ និងថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ចូលរួមក្នុងសន្និសីទអាស៊ីប៉ាស៊ីហ្វិក លើកទី៤ ស្តីពីការអភិវឌ្ឍន៍សហគមន៍តាមបែបបរិយាបន្ន នាឱកាសដ៏វិសេសវិសាលនេះ។

បន្ថែមពីលើនេះ តំណាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបាន ឯកភាពគ្នាក្នុងការរឹតចំណងមិត្តភាពលើការងារពិការភាពបន្ថែមទៀត ដែលជាផ្នែកមួយនៃការជម្រុញ ការគោរពសិទ្ធិ និងការអភិវឌ្ឍន៍តាមបែបបរិយាបន្ន ដែលឈរលើគោលការណ៍នៃអនុសញ្ញាស្តីពី សិទ្ធិជនមានពិការភាព និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ៕

ដៃគូរបស់យើង