រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អង្គការឃែរកម្ពុជា
ចុះផ្សាយ: ថ្ងៃទី05 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សម្ដេចតេជោ ស្នើដល់អាជ្ញាធរពាក់ព័ន្ធគិតគូរពីនិរន្តរភាពមុខរបរនិងអាជីវកម្មសម្រាប់ជនមានពិការភាព

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2021

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ បន្ថែមលើសពីនេះ សម្ដេចស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាពដើម្បីឱ្យពួកគាត់អាចចាប់ផ្ដើមធុរកិច្ចដោយខ្លួនឯងបាន។

ក្នុងសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ចំណេះដឹង សិទ្ធិ ការងារ និងកិច្ចការពារជនមានពិការភាពដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីកន្លងទៅ។

សម្ដេចតេជោ បានលើកឡើងថាការងារការពារនិងលើកស្ទួយជនមានពិការភាព រាជរដ្ឋាភិបាលត្រូវការការចូលរួមពីដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាលនានា រួមទាំងជនមានពិការភាពដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាពខ្លួនឈានទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព។

សម្ដេចតេជោមានលើកឡើងថាបន្ថែមថា៖ «រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នងុគ្រប់វិស័យនិងការអភិវឌ្ឍ» ។

ក្នុងឱកាសនៃទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិឆ្នាំនេះ សម្ដេចបានជំរុញដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឱ្យលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិនិងសមត្ថភាពឱ្យបំពេញមុខងារតួនាទីក្នុងស្ថាប័នរបស់ខ្លួនដោយគ្មានការរើសអើង ស្របគ្នាជាមួយនឹងការរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាព ដូចជាការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានានៅតាមទីតាំងសាធារណៈនិងឯកជនទាំងអស់ផងដែរ។

គិតត្រឹមឆ្នាំ២០២០ ជនមានពិការភាពដែលបានធ្វើការក្នុងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសមានចំនួន ៨ ៧៦៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ២០៤នាក់។ ដោយឡែកគិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត បានកំពុងដំណើរការអត្តសញ្ញាណពិការភាពនៅទូទាំងប្រទេសដើម្បីផលិតបណ្ណសំគាល់ពិការភាពជូនជនមានពិការភាពចំនួន ២១៥ ៣៥៨នាក់ ក្នុងនោះជនមានពិការភាពចំនួន ២៦ ៩៤៩នាក់ ជាសហគ្រិនដែលប្រកបមុខរបរផ្ទាល់ខ្លួន៕

ដៃគូរបស់យើង