រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម Android CDN App IOS CDN App
ភាសាខ្មែរ English
​​
អំពីយើង
Find us on Facebook
ចំនួនអ្នកចូលទស្សនា

តួនាទីនិងភារកិច្ចរបស់ ក.ស.ជ

ក.ស.ជ មានតួនាទីនិងភារកិច្ចដូចតទៅ៖

  • ផ្តល់ការពិគ្រោះយោបល់ជំនាញលើបញ្ហាពិការភាពនិងការស្តារលទ្ធភាពពលកម្ម
  • ជួយក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធក្នុងការរៀបចំគោលនយោបាយ ផែនការជាតិ និង យុទ្ធសាស្រ្ត ដែលមានការពាក់ព័ន្ធ ទៅនឹងពិការភាព និងការស្តារលទ្ធភាពពលកម្ម
  • ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទបញ្ជាផ្សេងៗពាក់ព័ន្ធនឹងបញ្ហាពិការភាពនិងការស្តារលទ្ធភាពពលកម្ម
  • លើកសំណើកែសម្រួល បំពេញបន្ថែម ធ្វើវិសោធនកម្ម គោលនយោបាយ ច្បាប់ និងបទបញ្ជាផ្សេងៗពាក់ព័ន្ធនឹងបញ្ហាពិការភាព
  • តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយ ផែនការជាតិ ច្បាប់ និងបទបញ្ជាផ្សេងៗពាក់ព័ន្ធ និងបញ្ហាពិការភាព
  • ទំនាក់ទំនងជាមួយសហគមន៍ជាតិ អន្តរជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធ កៀរគរប្រភពធនធានទាំងក្នុង ទាំងក្រៅប្រទេស
  • រៀបចំទិវាជនពិការជាតិ ទិវាជនពិការអន្តរជាតិ និងទិវាជនពិការផ្សេងៗទៀត
  • រៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពទាក់ទងនឹងពិការភាព
  • ដឹកនាំ ចាត់ចែង អនុវត្ត និងធ្វើរបាយការណ៍បូកសរុបលើការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ
  • រៀបចំរបាយការណ៍ស្តីពីស្ថានភាពជនពិការជូនរាជរដ្ឋាភិបាល
  • បំពេញភារកិច្ចផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។
See Also:
ដៃគូរបស់យើង