រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម Android CDN App IOS CDN App
ភាសាខ្មែរ English
​​
អំពីយើង
Find us on Facebook
ចំនួនអ្នកចូលទស្សនា

តួនាទីនិងភារកិច្ចរបស់ អគ្គលេខាធិការដ្ឋាន ក.ស.ជ

អគ្គលេខាធិការដ្ឋាន ក.ស.ជ. មានតួនាទីនិងភារកិច្ចដូចតទៅ៖

  • ធានានិរន្តរភាពនិងដំណើរការរដ្ឋបាលរបស់ ក.ស.ជ
  • គ្រប់គ្រងមន្ត្រីអគ្គលេខាធិការដ្ឋាន ក.ស.ជ
  • លើកសំណើតែងតាំង ផ្ទេរភារកិច្ច បញ្ឈប់ពីតំណែង និងជ្រើសរើសមន្ត្រីរាជការ ជំនួយការ និង បុគ្គលិកក្នុងអគ្គលេខាធិការដ្ឋាន
  • លើកគម្រោងថវិកាប្រចាំឆ្នាំសម្រាប់កិច្ចដំណើរការ ក.ស.ជ
  • គ្រប់គ្រងអនុវត្ត ចំណូល ចំណាយថវិកា និងបញ្ជីសារពើភណ្ឌ ចលនទ្រព្យ អចលនទ្រព្យរបស់ ក.ស.ជ
  • រៀបចំសិក្ខាសាលានិងកិច្ចប្រជុំផ្សេងៗរបស់ ក.ស.ជ
  • រៀបចំផ្តល់ការពិគ្រោះយោបល់ជំនាញលើបញ្ហាពិការភាពនិងការស្តារលទ្ធភាពពលកម្ម
  • សម្របសម្រួលក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធក្នុងការរៀបចំគោលនយោបាយ ផែនការជាតិ និងយុទ្ធសាស្រ្ត ដែលមានការពាក់ព័ន្ធនឹងពិការភាពនិងការស្តារលទ្ធភាពពលកម្ម
  • ជួយជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទបញ្ជាផ្សេងៗពាក់ព័ន្ធនឹងបញ្ហាពិការភាពនិងការស្តារលទ្ធភាពពលកម្ម
  • រៀបចំការលើកសំណើកែសម្រួល បំពេញបន្ថែម ធ្វើវិសោធនកម្ម គោលនយោបាយ ច្បាប់ និងបទបញ្ជាផ្សេងៗពាក់ព័ន្ធនឹងបញ្ហាពិការភាព
  • ជួយតាមដាន វាយតម្លៃការអនុវត្តគោលនយោបាយ ផែនការជាតិ ច្បាប់ និងបទបញ្ជាផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាពិការភាព
  • សម្របសម្រួលជាមួយសហគមន៍ជាតិ អន្តរជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធ កៀរគរប្រភពធនធានទាំងក្នុង ទាំងក្រៅប្រទេស
  • រៀបចំទិវាជនពិការជាតិ ទិវាជនពិការអន្តរជាតិ និងទិវាជនពិការផ្សេងៗទៀត
  • ធ្វើរបាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិនិងផែនការសកម្មភាពទាក់ទងនឹងពិការភាព
  • ជួយសម្របសម្រួលដឹកនាំ ចាត់ចែង អនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ
  • រៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការជូនរាជរដ្ឋាភិបាល និងចាត់ចែងបញ្ជូនរបាយការណ៍ទៅអង្គការសហប្រជាជាតិ
  • ទទួលនិងអន្តរាគមន៍ដោះស្រាយសំណូមពររបស់ជនពិការ
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ស្តីពីសកម្មភាពការងារ ក.ស.ជ.
  • បំពេញភារកិច្ចផ្សេងទៀតដែលប្រធាន ក.ស.ជ. ប្រគល់ជូន។

អគ្គលេខាធិការដ្ឋាន ក.ស.ជ. មានរចនាសម្ព័ន្ធដូចតទៅ៖

  1. ផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ។
  2. ផ្នែកសិទ្ធិជនពិការ។
  3. ផ្នែកសុខុមាលភាពនិងស្ដារលទ្ធភាពពលកម្ម។
  4. ផ្នែកសមាហរណកម្មជនពិការ។
  5. ផ្នែកអភិវឌ្ឍសេវាពិការភាព។

       អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន ក.ស.ជ. មានភ្ជាប់ជាឧបសម្ព័ន្ធ។

ផ្នែកនីមួយៗដឹកនាំដោយប្រធានផ្នែកមួយរូបមានឋានៈស្មើប្រធាននាយកដ្ឋាន និងមានអនុប្រធានផ្នែក មួយចំនួនដែលមានឋានៈស្មើអនុប្រធាននាយកដ្ឋាន តាមការចាំបាច់។

ផ្នែកនីមួយៗមានការិយាល័យចំណុះតាមការចាំបាច់។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យ នីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ត្រូវបង្កើតក្រុមការងារសកម្មភាពជនពិការ នៅតាមក្រសួង ស្ថាប័ននីមួយៗ និងត្រូវបង្កើតក្រុមប្រឹក្សា សកម្មភាពជនពិការ នៅតាមរាជធានី ខេត្ត។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមការងារសកម្មភាពជនពិការ នៅតាមក្រសួង ស្ថាប័ន និង ក្រុមប្រឹក្សា សកម្មភាពជនពិការ ថ្នាក់រាជធានី ខេត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក.ស.ជ.។

See Also:
ដៃគូរបស់យើង