រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម Android CDN App IOS CDN App
ភាសាខ្មែរ English
​​
អំពីយើង
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ប្រវត្តិរបស់ ក.ស.ជ

ក្រុមប្រឹក្សាសកម្មភាពជនពិការ គឺជាជាយន្តការសម្របសម្រួលថ្នាក់ជាតិ និងពិគ្រោះយោបល់លើបញ្ហាពិការភាព ដែលត្រូវបាន បង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០៧០៩/០១០ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩ ក្នុងច្បាប់ស្តីពី កិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ។

ដើមឡើយ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៩៩ ដោយកាសរបស់ក្រសួង សង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា (MOSALVY)និងអន្តរក្រសួង ព្រមទាំងអង្គការក្រៅ រដ្ឋាភិបាល ជាតិ និងអន្តរជាតិចំនួន៥រួមមាន អង្គការ Cambodia Trust(CT), Handicap International (HI) ,National Center for Disabled Person (NCDP), Jesuit Relief (JR), Cambodian Disable People Organization (CDPO) តាមរយៈប្រកាស លេខ ៣០៨ ស.ក.ប.យ របស់ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។

ក្រុមប្រឹក្សាសកម្មភាពជនពិការមានប្រភពដើមចេញពីក្រុមការងារពិសេស (TASK FORCE) ដែលបានបង្កើតឡើងក្នុង អំឡុង ១៩៩៥-១៩៩៧ ដោយមានសមាសភាពពីតំណាងក្រសួងសង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា (MOSALVY)  តំណាងអង្គការជាតិអន្តរជាតិដែលកំពុងធ្វើការលើវិស័យពិការភាព។ ក្រុមការងារពិសេសនេះបានក្លាយទៅជា គណៈកម្មការសកម្មភាពជនពិការ

ក្នុងអំឡុងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៩ ក្រុមប្រឹក្សាសកម្មភាពជនពិការ គឺជាស្ថាប័នអចិន្រ្តៃយ៍មួយពាក់កណ្តាលរដ្ឋាភិបាល និង ពាក់កណ្តាលមិនមែនរដ្ឋាភិបាលដើម្បីជំនួសគណៈកម្មការសកម្មភាពជនពិការដែលត្រូវបានបញ្ចប់អាណត្តិ។ ក្រុមប្រឹក្សាសកម្ម ភាពជនពិការ មានភារកិច្ចសំខាន់ផ្តល់ការពិគ្រោះយោបល់ស្តីពីគោលនយោបាយដែលពាក់ព័ន្ធទៅនិងការអភិវឌ្ឍ និងគាំទ្រដល់ សេវាកម្មនានាសម្រាប់ជនពិការ។

ក្រោយពីច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការបានចូលជាធរមាននៅថ្ងៃទី៣ ខែកក្កដា  ២០០៩ ក្រុមប្រឹក្សាសកម្ម ភាពជនពិការ មានតួនាទី៖ (១)ផ្តល់ការពិគ្រោះយោបល់ជំនាញលើបញ្ហាពិការភាព និងការស្តារលទ្ធភាពពលកម្ម (២)ជួយ ក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធក្នុងការរៀបចំគោលនយោបាយ ផែនការជាតិនិងយុទ្ធសាស្រ្តដែល មានការពាក់ព័ន្ធទៅនឹង ពិការភាព និងការស្តារលទ្ធភាពពលកម្ម (៣)ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទបញ្ជាផ្សេងៗពាក់ព័ន្ធ និង បញ្ហាពិការភាព និងស្តារលទ្ធភាពពលកម្ម (៤)លើកសំណើកែសម្រួលបំពេញបន្ថែម ធ្វើវិសោធនកម្មគោលនយោបាយច្បាប់ និង បទបញ្ជាផ្សេងៗពាក់ ព័ន្ធនិងបញ្ហាពិការភាព (៥)តាមដានវាយតម្លៃការអនុវត្តគោលនយោបាយ ផែនការជាតិ ច្បាប់និងបទបញ្ជា ផ្សេងៗពាក់ព័ន្ធនិងបញ្ហាពិការភាព (៦)ទំនាក់ទំនងជាមួយសហគមន៍ ជាតិអន្តរជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ កៀរគរប្រភព ធនធានទាំងក្នុង និង ក្រៅប្រទេស។

សមាសភាពក្រុមប្រឹក្សាសកម្មភាពជនពិការរួមមាន៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទីស្តីការគណៈ រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ តំណាងជនពិការដែលជាជនពិការអាជ្ញាធរមីនកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡាក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងផែនការ ក្រសួងព័ត៌មាន ក្រសួងសាធារណការ និង ដឹកជញ្ជួន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកិច្ចការនារីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង វប្បធ៌ម និងវិចិត្រសិល្បៈរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ កាកបាទក្រហមកម្ពុជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ អង្គការជនពិការ អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យពិការភាពអង្គការ និយោជកលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

ដោយពិនិត្យឃើញវិស័យពិការភាពមានការរីកចម្រើន និងមានវិសាលភាពធំធេងត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីបម្រើឲ្យផល ប្រយោជន៍របស់បងប្អូនជនពិការ រដ្ឋាភិបាលកម្ពុជាបានកែសម្រួលអនុក្រឹត្យលេខ៥៩ អនក្រ.បកទៅអនុក្រឹត្យថ្មីលេខ២១៦ អនក្រ.បក ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបាន បន្ថែមតួនាទីនិងភារកិច្ចរបស់ ក.ស.ជ ចំនួន០៤ សំខាន់ៗរួមមាន (១). រៀបចំទិវាជនពិការជាតិ ទិវាជនពិការអន្តរជាតិ និងទិវា ជនពិការផ្សេងៗទៀត (២). រៀបចំផែនការយុទ្ធសាស្រ្តជាតិនិងផែនការសកម្មភាពទាក់ទងនឹងពិការភាព (៣). ដឹកនាំ ចាត់ចែង អនុវត្ត និងធ្វើរបាយការណ៍បូកសរុបលើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ (៤). រៀបចំរបាយការណ៍ស្តីពីស្ថានភាពជនពិការ ជូនរាជរដ្ឋាភិបាល។

អនុក្រឹត្យថ្មីនេះបានបន្ថែមសមាសភាពថ្មីក្នុងនោះរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ជាប្រធានកិត្តិយស និងសមាសភាពមកពី ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួង យុត្តិធម៌ ក្រសួងទេសចរណ៍ និងអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តនីមួយៗ។

អនុក្រឹត្យថ្មីបានបង្កើតអគ្គលេខាធិការដ្ឋាន ក.ស.ជ ជាអង្គភាពប្រតិបត្តិដោយបានបែងចែកផ្នែកសំខាន់ៗចំនួន០៥គឺ៖ (១). ផ្នែក រដ្ឋបាល និងហិរញ្ញវត្ថុ (២). ផ្នែកសិទ្ធិជនពិការ (៣). ផ្នែកសុខុមាលភាព និងស្តារលទ្ធភាពពលកម្ម (៤). ផ្នែកសមាហរណកម្ម ជនពិការ និង(៥). ផ្នែកអភិវឌ្ឍសេវាពិការភាព។

ផ្នែកនីមួយៗមានប្រធានផ្នែកមួយរូបឋានៈស្មើប្រធាននាយកដ្ឋាននិងអនុប្រធានផ្នែកមួយចំនួនឋានៈស្មើអនុប្រធាននាយកដ្ឋាន។

អនុក្រឹត្យលេខ៥៩ អនក្រ.បក ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១០ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ត្រូវចាត់ទុកជានិរាករណ៍។

See Also:
ដៃគូរបស់យើង