រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ទឹកប្រាក់ ៥ម៉ឺនដុល្លារ នឹងត្រូវប្រគល់ជូន សមាគមតន្ត្រី សំនៀងជនពិការ នៅព្រឹកនេះ

ចុះផ្សាយ: ថ្ងៃទី08 ខែ06 ឆ្នាំ2015

បន្ទាប់ពីប្រកាសផ្តល់ថវិកាប្រមាណ ៥ម៉ឺនដុល្លារ សម្រាប់សាងសង់មណ្ឌលស្នាក់នៅរបស់ជនពិការ នៃ សមាគមនតន្ត្រីសំ នៀងជនពិការកាលពីថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ចុងសប្តាហ៍មុននេះ នៅម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា នេះ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នឹងអញ្ជើញប្រគល់ថវិកា ជូនដល់ក្រុមជនពិការ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ទឹកប្រាក់ឧបត្ថម្ភប្រាំម៉ឺនដុល្លារ ដែលផ្តល់ជូនក្រុមជនពិការនាព្រឹកនេះ ដើម្បីពួកគេយកទៅសាងសង់មណ្ឌល ស្នាក់នៅ និងបណ្តុះបណ្តាល ជនពិការ មួយកន្លែងនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទំហំ២៥ម៉ែត្រ គុណ ៤១ម៉ែត្រ ដែលមានឈ្មោះថា «សមាគមតន្ត្រីសំនៀងជនពិការ»។ 

ក្រុមជនពិការប្រមាណ ២៧រូប ដែលខ្លះពិការភ្នែកទាំងសងខាង និងខ្លះទៀតពិការដៃ ពិការជើង ពួកគេបាន បង្ហាញនូវក្តីរំភើបរីករាយ រហូតអួលដើមកគ្រប់ៗគ្នា បន្ទាប់ពីទទួលបាននូវដំណឹង នៃការជួយផ្តល់ពន្លឺជីវិតថ្មី ដល់ ពួកគេ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីពួកគេតស៊ូប្រយុទ្ធនឹងឧបសគ្គជីវិត។ 

លោក ចាប់ តូ បុរសពិការភ្នែកទាំងសងខាង មកពីក្រុងបាវិត ខេត្តស្វាយរៀង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទាំងសំឡេងអួលដើមកថា «បងពួកខ្ញុំទាំងអស់គ្នាជាជនពិការស្ទើគាំបេះដូង រំភើបគ្មានអ្វីប្រៀបផ្ទឹម បានទេបង នៅពេលឮ ដំណឹងសម្តេចកិត្តិព្រឹទ្ធបណ្ដិត លោកមេត្តាសណ្តោសប្រណី ផ្តល់ថវិកា ៥ម៉ឺនដុល្លារឲ្យពួក ខ្ញុំសាងសង់មណ្ឌល សម្រាប់ស្នាក់នៅ។ ជំនួយឧបត្ថម្ភនេះ គឺជាការផ្តល់ពន្លឺជីវិត ដ៏ធំធេងសម្រាប់ពួកគេជាជន ពិការ»។ 

ចាប់ តូ បានបង្ហាញក្តីរំពឹងថា មណ្ឌល «សមាគមតន្រ្តីសំនៀងជនពិការ» ដែលនឹងបង្ហាញរូបរាងឡើងក្រោមការ ឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជា នឹងក្លាយជាមណ្ឌលផ្តល់ពន្លឺជីវិតថ្មីសម្រាប់ជនពិការ តាមរយៈការបណ្តុះ បណ្តាលជំនាញផ្សេងៗ ដូចជា តន្ត្រី បង្រៀនម៉ាស្សា អក្សរប្រ៊ែល និង ល្ខោនអប់រំ។ ចាប់ តូ ក៏បានប្រកាសប្រមូល ជនពិការដទៃទៀត មកជ្រកកោណក្នុងមណ្ឌលនេះ ដើម្បីពួកគេចៀសផុតពីរបរមួយចំនួន ដែលសង្គមមិនគាំទ្រ។ 

ក្រុមជនពិការ ដែលចងក្រងគ្នាជាសមាគម «តន្រ្តីសំនៀងជនពិការ» តាំងពីឆ្នាំ២០១២ ដើម្បីស្វែងរកប្រាក់ចិញ្ចឹម ជីវិត តាមរយៈការបង្ហើសំនៀងស្វែងសម្បុរសធម៌ គ្រប់ទីកន្លែង និងច្រកល្ហកនេះ បានសម្តែងការថ្លែងអំណរគុណ ចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហាធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាក្រុមគ្រួសារសម្តេច បានជួបតែសេចក្តីសុខគ្រប់ពេលវេលា។ 

លោកស្រី ញ៉ែម មរកត ដែលជាម្តាយធម៌របស់ជនពិការទាំង២៧នាក់ និងធ្លាប់ជួយសម្របសម្រួលអន្តរាគមន៍ ដោយយកចិត្តទុកដាក់បំផុតរាល់ពេលពួកគេជួបទុក្ខលំបាក ក៏បានសម្តែងក្តីរំភើបរីករាយផងដែរ នៅពេលទទួល បានដំណឹងនេះ។ លោកស្រី បន្តថា កាយវិការដ៏ឧត្តុងឧត្តមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បង្ហាញឲ្យឃើញថា សម្តេចបានយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះសុខទុក្ខរបស់ជនពិការនៅកម្ពុជា។ 

ក្នុងឱកាសនេះ លោកស្រី ញ៉ែម មរកត ក៏បានថ្លែងរិះគន់លោកជំទាវ និងបុគ្គលមួយចំនួន ដែលពួកគេមិនត្រឹមតែ មិនជួយជ្រោមជ្រែងដល់ជនពិការនោះទេ តែបែរជាពេបជ្រាយចំពោះសកម្មភាពរបស់ជនពិការនិងសកម្មភាពរបស់ លោកស្រី ដែលជួយដល់ជនពិការថែមទៀតផង។ 

លោកស្រី ញ៉ែម មរកត បានអំពាវនាវឲ្យលោកជំទាវទាំងនោះ សូមបញ្ឈប់ការរើសអើងលើជនពិការ ដែលរាជរដ្ឋា ភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កំពុងយកចិត្តទុកដាក់ និងលើកកម្ពស់នេះបន្តទៀតទៅ។ 

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ដែលតែងបានជួយជ្រោមជ្រែងយ៉ាងខ្លាំងលើ សកម្មភាពរបស់ជនពិការនៅកម្ពុជានោះ បានថ្លែងថា លោកមានសេចក្តីរំភើបរីករាយឥតឧបមា បន្ទាប់ពីទទួល បានព័ត៌មានថា សមាគមន៍សំនៀងជនពិការ របស់លោក ចាប តូ ទទួលបានការសណ្តោស ប្រណីសដ៏ខ្ពង់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ថវិកា ៥ម៉ឺនដុល្លារ ដើម្បីយកទៅសាងសង់អគារស្នាក់នៅ របស់ សមាគ។ 

លោក បានគោរពថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ការសណ្តោសប្រណី ឧបត្ថម្ភថវិកា ដ៏ថ្លៃថ្លា ដល់សមាគសំនៀងតន្ត្រីជនពិការ។ លោកបញ្ជាក់ថា ជានិច្ចកាលសម្តេចតេជោ នាយករដ្ឋ មន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ជាប់ជានិច្ចអំពីសុខទុក្ខរបស់ជនពិការ កុមារកំព្រា ជន អនាថា ជនក្រីក្រគ្មានទីពឹង មិនថារស់នៅទីក្រុង ឬទីជនបទ សម្តេចទាំងទ្វេតែងចុះជាប់ជាមួយ និងបានផ្តល់នូវក្តី អាណិត ស្រលាញ់ មេត្តាករុណា ដល់បងប្អូនជនងាយរងគ្រោះទាំងអស់ គ្រប់ទីកន្លែងគ្រប់ពេលវេលា។ 

សូមបញ្ជាក់ថា ក្រុមជនពិការ នៃសមាគមតន្ត្រីសំនៀងជនពិការ បានសម្រេចនាំគ្នាសាងសង់មណ្ឌលមួយកន្លែង ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទំហំ២៥ម៉ែត្រ គុណ ៤១ម៉ែត្រ អាចឲ្យជនពិការ ស្នាក់នៅបានពី ១០០ ទៅ ១៥០នាក់។ មណ្ឌលនេះ មនបន្ទប់ស្នាក់នៅចំនួន២០ ទំហំ ៦ គុណ ៦ម៉ែត្រ បន្ទប់ទឹក ចំនួន ១០ និងបង្គន់អនាម័យចំនួន១០។ 

ការសាងសង់មណ្ឌលនេះឡើង គឺក្នុងបំណងផ្តល់ទីជម្រកស្នាក់នៅមួយដ៏សមរម្យសម្រាប់ជនពិការកម្ពុជា។ បើ តាម លោក ចាប តូ ការសាងសង់មណ្ឌលនេះ ធ្វើឡើងបន្ទាប់ពីពួកគេតែងរងការប្រមាថមើលងាយផ្សេងៗពីសំ ណាក់ផ្ទះជួល ដែលពួកគេបានទៅជួលស្នាក់នៅនាពេលកន្លងទៅ។ 

លោក ចាប តូ បានបញ្ជាក់ថា មណ្ឌលនេះក្រៅពីការផ្តល់កន្លែងស្នាក់នៅហើយនោះ ក៏ជាថ្នាល់ផ្តល់ពន្លឺជីវិតថ្មី សម្រាប់ជនពិការផងដែរ តាមរយៈការបណ្តុះបណ្តាលតន្រ្តី បង្រៀនម៉ាស្សា អក្សរប្រ៊ែល និង ល្ខោនអប់រំ ហើយក៏ មានសាងសង់ឆាកតន្រ្តី ដើម្បីប្រគុំស្វែងរកថវិកា ក៏ដូចជាប្រគុំជូនភ្ញៀវទស្សនា ពេលពូកគេទៅទស្សនកិច្ចនៅក្នុង មណ្ឌលនេះផងដែរ៕


ដៃគូរបស់យើង