ការងារពិការភាព ត្រូវបានផ្សព្វផ្សាយ និងបញ្ជ្រាបដល់មន្រ្តី ក្នុងខេត្តកំពង់ឆ្នាំង
យុទ្ធនាការស្វែងរកការយកចិត្តទុកដាក់ពីមន្រ្តី តាមបណ្តាក្រសួង និងខេត្តនានា ទៅលើសុខទុក្ខ និង ជីវ ភាពប្រចាំថ្ងៃរបស់ជនពិការ ត្រូវបានធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំងហើយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈូរ ច័ន្ទឌឿន ដែលមានតួនាទីជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្រ្តីក្នុងខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់លើជនពិការ។
ក្នុងពិធីផ្សព្វផ្សាយការងារពិការភាព ក៏ដូចជាផែនការយុទ្ធសាស្រ្តពិការភាព ២០១៤-២០១៨ នាសាលាខេត្តកំពង់ ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន បានណែនាំមន្ត្រី និងមន្ទីរទាំងអស់ ត្រូវអនុវត្តសកម្មភាព ដើម្បីកាត់បន្ថយកំណើនជន ពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជំងឺរៃរាំនានា គាំពារពិនិត្យ ព្យាបាលស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ។ល។
លោកអភិបាលខេត្ត បានជំរុញឲ្យមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា ពិនិត្យស្តង់ដាររៀបចំជម្រាល សម្រាប់ជនពិការ និងណែនាំឲ្យគ្រប់មន្ទីរ ស្ថាប័នយកផែនការយុទ្ធសាស្ត្រស្តីពីពិការភាព២០១៤-២០១៨ ទៅដាក់ ជាផែនការសកម្មភាពរបស់មន្ទីរ ស្ថាប័នក្រោមឱវាទរបស់សាលាខេត្ត។ ពិសេសនៅមន្ទីពន្ធដាខេត្ត ដើម្បីជនពិការ ងាយស្រួលទៅទំនាក់ទំនង។
លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានណែនាំឲ្យមន្ត្រីសាលាខេត្ត ចាប់ផ្តើមធ្វើជម្រាល និងកន្លែងចតរថយន្តសម្រាប់ ជនពិការ ដោយផ្តើមចេញពីសាលាខេត្តតែម្តងផងដែរ។
លោក ឈូរ ច័ន្ទឌឿន ក៏បានទទួលយកសំណូមពរពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការ ជំរុញអត្រាជនពិការឲ្យចូលបម្រើការងារតាមស្ថាប័នរដ្ឋ និង ឯកជន។
ដើម្បីធានាបាននូវការផ្តល់អត្ថប្រយោជន៍សម្រាប់ជនពិការក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈូរ ច័ន្ទឌឿន បានណែនាំឲ្យ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ឆ្នាំង ប្រជុំឲ្យបាន ៣ខែម្តង ហើយធ្វើរបាយការណ៍វឌ្ឍភាពទៅក្រុមប្រឹក្សា សកម្មភាពជនពិការថ្នាក់កណ្តាល។ លោកអភិបាលខេត្ត បានប្តេជ្ញារៀបចំទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរ ជាតិថ្ងៃទី៣ ខែធ្នូ ជារៀងរាល់ឆ្នាំ។
ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានស្នើឲ្យក្រុម ប្រឹក្សាសកម្មភាពជនពិការខេត្តកំពុងឆ្នាំង ផ្តល់ការពិគ្រោះយោបល់សម្រាប់ជនពិការ ពេលជនពិការមានបញ្ហា សំណូមពរ ឬអនុសាសន៍នានា ពាក់ព័ន្ធការងារពិការភាព។
លោកអគ្គលេខាធិការវ័យក្មេងរូបនេះ ក៏បានស្នើឲ្យជួយជំរុញការអនុវត្តលិខិតបទដ្នានគតិយុត្តិជាតិ និងអន្តរជាតិ នានា ក៏ដូចជាជំរុញការកសាងផែនការសកម្មភាពទាក់ទងវិស័យពិការភាព មានដូចជា ជំរុញការអនុវត្តការផ្តល់ របបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ និងការជំរុញអត្រាជនពិការឲ្យចូលបម្រើការងារ នៅតាមគ្រឹះស្ថានសាធារណៈ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្នាន។ល។
សូមបញ្ជាក់ថា ដើម្បីធានាបាននូវការផ្តល់អត្ថប្រយោជន៍ជូនដល់ជនពិការ ដែលមានប្រមាណជា ៣០ម៉ឺននាក់នៅ កម្ពុជានោះ ក្រុមប្រឹក្សាសកម្មភាពជនពិការនៅកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និង ឯកឧត្តម វង សូត ជាប្រធាន បាននិងកំពុងធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការងារពិការភាពនេះយ៉ាងមមាញឹកទៅកាន់ បណ្តាខេត្ត និងក្រសួងនានា។
យុទ្ធនាការបញ្ជ្រាបការងាររបស់ជនពិការនេះ ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងការរំពឹងទុកថា ជនពិការ នឹងទទួល បានការយកចិត្តទុកដាក់បានកាន់តែខ្ពស់ពីមន្រ្តីរាជរដ្ឋាភិបាល ជាពិសេសជនពិការនៅកម្ពុជា និងកាន់ឈានទៅរក ការរស់នៅក្នុងស្ថានភាពមួយល្អប្រសើរ ហើយក៏ចៀសផុតពីការរើសអើងបានខ្ពស់ផងដែរ៕








ភាសាខ្មែរ
English



