រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម​ ឯម ច័ន្ទមករា លើកសំណើ ជាច្រើនចំណុច ស្វែងរកឧត្តមប្រយោជន៍ ជូនជនពិការ ក្នុងខេត្តពោធិ៍សាត់

ចុះផ្សាយ: ថ្ងៃទី26 ខែ08 ឆ្នាំ2015

 ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុម ប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តចុះផ្សព្វ ផ្សាយការងារពិការរភាពទៅដល់មន្រ្តីសាលាខេត្តពោធិ៍សាត់។ ឯកឧត្តម ឯម ច័ន្ទមករា បានលើកសំណើជាច្រើន ចំណុចទៅកាន់មន្រ្តីសាលាខេត្តពោធិ៍សាត់ ដើម្បីធានាបាននូវឧត្តមប្រយោជន៍ សម្រាប់ជនពិការនៅក្នុងខេត្តនេះ ទាំងមូល។

សំណើរបស់ឯកឧត្តម ឯម ច័ន្ទមករា ដែលលើកឡើងក្នុងពិធីផ្សព្វផ្សាយការងារពិការភាព និង ផែនការយុទ្ធសាស្រ្ត ពិការភាពឆ្នាំ២០១៤-២០១៨ ដល់មន្រ្តីសាលាខេត្តពោធិ៍សាត់នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ រួមមាន៖ ជំរុញ យកចិត្តទុកដាក់លើស្ត្រីពិការ ដែលមានផ្ទៃពោះ ឆ្លងទន្លេ និងសម្រួលមិនគិតថ្លៃសេវានៅតាមមន្ទីរពេទ្យរដ្ឋ។ ផ្តល់ ឱកាសឲ្យជនពិការ បានចូលរួមសកម្មភាពសង្គមដូចជា វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលំហែ និង សកម្មភាពផ្សេងៗទៀត។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានស្នើឲ្យក្រុមប្រឹក្សាសកម្មភាជនពិការខេត្ត ជួយជំរុញការអនុវត្តគោលនយោបាយច្បាប់ និងបទបញ្ជាផ្សេងៗ ពាក់ព័ន្ធបញ្ហាពិការភាព ពិសេសការការជ្រើសរើសជនពិការឲ្យចូល បម្រើការងារតាមមន្ទីរ ស្ថាប័ន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់។ល។ លោក ក៏បាន ស្នើឲ្យពិនិត្យរៀបចំបរិស្ថានផ្នែកកាយសម្ប ទា និងបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ រួមមាន ការសាងសងជម្រាល ទីកន្លែងចំណតយានយន្ត និង បន្ទប់អនាម័យជាដើម។

ជាការឆ្លើយតបឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តពោធិ៍សាត់ សន្យាលើកសំណើដាក់ជូនឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិតិ្តយសក្រុមប្រឹក្សា សកម្មភាពជនពិការខេត្តពោធិ៍សាត់។

ឯកឧត្តម អ៊ឹង គឹមលាង បានបង្ហាញការគិតគូររបស់ខ្លួនថា នឹងស្នើមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កឱកាសជូនជនពិការ ដែលធ្លាប់មានការបណ្តុះបណ្តាលហើយ ឲ្យបង្រៀនជនពិការ ដែលពុំទាន់ទទួលការ បណ្តុះបណ្តាល និងពុំទាន់មានជំនាញ។

លោកប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តពោធិ៍សាត់ បានលើកទៀតថា ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តពោធិ៍សាត់ គួរយកជនពិការ ដែលមានសមត្ថភាពជួបជាមួយកុមារនៅក្នុងមណ្ឌល យ៉ាងតិច ៣ខែម្តង។ លើក ទឹកចិត្តជនពិការឲ្យមានសង្ឃឹមក្នុងជីវិត ដើម្បីចូលរួមក្នុងសកម្មភាពសង្គម និង អភិវឌ្ឍ។ កាត់បន្ថយការរើសអើង ខន្តី និង កុំប្រើពាក្យអសុរស ឬការជេរប្រមាថដល់ជនពិការ។

ប្រសាសន៍ដាស់តឿនចុងក្រោយ ឯកឧត្តម អ៊ឹង គឹមលាង ជំរុញដល់គ្រប់ ស្រុក ឃុំ មន្ទីរទាំងអស់ ឲ្យរៀបចំជម្រាល សម្រាប់ជនពិការ ហើយរាយការណ៍មកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើម្បីចុះត្រួតពិនិត្យ៕

ដៃគូរបស់យើង