រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ស្នើសាលាខេត្ត បន្ទាយមានជ័យ ដាក់បញ្ចូល បញ្ហាពិការភាព ក្នុងផែនការវិនិយោគ

ចុះផ្សាយ: ថ្ងៃទី27 ខែ08 ឆ្នាំ2015

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានដាក់សំណើសូមឲ្យសា លាខេត្តបន្ទាយមានជ័យ ដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការវិនិយោគរបស់ខេត្ត ដើម្បីជួយលើកកម្ពស់ជីវ ភារបស់ជនពិការ និង ផ្តល់ឱកាសឲ្យជនពិការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ពីការវិនិយោគរបស់ខេត្ត។

សំណើរបស់ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការងារពិការភាព ក៏ដូចជាផែនការយុទ្ធសាស្រ្ត ពិការភាពឆ្នាំ២០១៤-២០១៨ ដល់មន្រ្តីសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥នេះ។ ពិធីផ្សព្វផ្សាយ ទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុម ប្រឹក្សាសកម្មភាពជនពិការខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថា ការងារពិការភាព គឺជាការងារពហុពិស័យ ចាំបាច់ឲ្យមានការចូលរួម ពីសំណាក់គ្រប់ស្ថាប័ន មន្ទីរពាក់ព័ន្ធ ទាំងវិស័យសង្គមកិច្ច សុខាភិបាល អប់រំ កីឡា សិល្បៈ ការងារ។ល។

លោកអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តលើកឡើងថា រាជរដ្ឋាភិបាលមានចក្ខុវិស័យ ជួយ ដល់ជនពិការ និងក្រុមគ្រួសារ ឲ្យមានគុណភាពជីវិតល្អប្រសើរ ដើម្បីបានចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាព គ្នាក្នុងសង្គម ដែលមានការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការដាក់ បញ្ចូលបញ្ហាពិការភាពក្នុងគ្រប់វិ ស័យ។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិតិ្តយសក្រុមប្រឹក្សាសកម្ម ភាពជនពិការ តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជនពិការ ហើយក៏កំពុងជំរុញការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងការងារសង្គម ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយចីរភាព។

ដើម្បីធានាជួយឲ្យជនពិការទទួលបាននូវគុណភាពជីវិតជនពិការក្នុងខេត្តឧត្តរមានជ័យ ឲ្យកាន់តែល្អប្រសើរថែម ទៀតនោះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើសាលាខេត្តឲ្យ ដាក់បញ្ជូលបញ្ហាពិការភាពទៅក្នុងផែនការវិនិយោគរបស់ ខេត្ត និងជំរុញសកម្មភាពបន្ថែមទៀត ដូចជាការជ្រើសរើសជនពិការចូលបម្រើការងារតាមមន្ទីរ ស្ថាប័ននានា ជុំវិញ ខេត្ត និងវិស័យឯកជន។ សាងសង់ផ្លូវជម្រាលសម្រាប់ការចល័តចេញចូលនៅកន្លែងបម្រើសេវាសាធារណៈក្នុង ខេត្ត ដោយចាប់ផ្តើមពីសាលាខេត្តមុនគេ។

លោក ឯម ច័ន្ទមករា ក៏បានស្នើឲ្យសាលាខេត្តចេញសេចក្តីជូនដំណឺងដល់មន្ទីរ សាលា ក្រុងស្រុក ជាពិសេស មន្ទីរទេសចរណ៍ ដែលគ្រប់គ្រងលើផ្ទះសំណាក់ សណ្ឋាគារ និង ភោជនីយដ្ឋាន ត្រូវរៀបចំការបង្កលក្ខណៈងាយ ស្រួលដល់ជនពិការ។

សូមបញ្ជាក់ថា ដើម្បីធានាបាននូវការផ្តល់អត្ថប្រយោជន៍ជូនដល់ជនពិការ ដែលមានប្រមាណជា ៣០ម៉ឺននាក់នៅ  កម្ពុជានោះ ក្រុមប្រឹក្សាសកម្មភាពជនពិការនៅកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និង  ឯកឧត្តម វង សូត ជាប្រធាន បាននិងកំពុងធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការងារពិការភាពនេះយ៉ាងមមាញឹកទៅកាន់  បណ្តាខេត្ត និងក្រសួងនានា។

យុទ្ធនាការបញ្ជ្រាបការងាររបស់ជនពិការនេះ ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងការរំពឹងទុកថា ជនពិការ នឹងទទួល  បានការយកចិត្តទុកដាក់បានកាន់តែខ្ពស់ពីមន្រ្តីរាជរដ្ឋាភិបាល ជាពិសេសជនពិការនៅកម្ពុជា និងកាន់ឈានទៅរក  ការរស់នៅក្នុងស្ថានភាពមួយល្អប្រសើរ ហើយក៏ចៀសផុតពីការរើសអើងបានខ្ពស់ផងដែរ៕

ដៃគូរបស់យើង