រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុមប្រឹក្សាសកម្មភាព ជនពិការ ចុះផ្សព្វផ្សាយ ការងារពិការភាព ដល់មន្រ្តីសាលាខេត្តប៉ៃលិន

ចុះផ្សាយ: ថ្ងៃទី29 ខែ08 ឆ្នាំ2015

 ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្ងៃម្សិលមិញ បានបន្តចុះទៅផ្សព្វ  ផ្សាយការងារ និង ភារកិច្ចរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការដល់មន្រ្តី នៃសាលាខេត្តប៉ៃលិន ក្នុងបំណងជំរុញ និងបង្កើនការយកចិត្តទុកដាក់របស់មន្រ្តីសម្រាប់ជនពិការនៅក្នុងខេត្តប៉ៃលិន។

ពិធីផ្សព្វផ្សាយពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តប៉ៃលិន និង គោលនយោបាយពាក់ព័ន្ធ ពិការភាពនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន  និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តប៉ៃលិន ព្រមទាំងលោក ម៉ម ហម សមាជិកក្រុមប្រឹក្សាខេត្តប៉ៃ  លិន រួមនិងមន្រ្តីពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបផ្សេងទៀត។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងទៅកាន់មន្រ្តីក្នុងពិធីផ្សព្វផ្សាយនោះថា ជនពិការ មិនមែនសំដៅទៅលើតែជនពិការ រាងកាយ ពិការភ្នែក ពិការក្នុងការស្តាប់ ពិការសតិបញ្ញា មនសិការវិកល នោះទេ គឺសំដៅលើដល់ជនទាំងឡាយ ណា ដែលខ្វះខាត បាត់បង់ ខូចខាតសរីរាង្គណាមួយ ឬសតិបញ្ញា បណ្តាលឲ្យមានការរំខានដល់ជីវភាពរស់នៅ ឬ សកម្មភាពនានាប្រចាំថ្ងៃ។ ដូចនេះ ចាំបាច់ត្រូវការយកចិត្តទុកដាក់ ចំពោះជនពិការគ្រប់ប្រភេទ រួមបញ្ចូលទាំងជន ពិការពីកំណើត ចាស់ជរា ជនពិការអតីតយុទ្ធជន ពិការដោយគ្រោះថ្នាក់ចរាចរ រងរបួស ដោយសារគ្រាប់មិនទាន់  ផ្ទុះជាដើម។

លោកអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន  សែន ជាប្រមុខ បានចាត់ទុកវិស័យពិការភាពជាអាទិភាព ដោយបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណ  ដំណាក់កាលទី៣ ត្រង់ចតុកោណទី៤ មុំទី៣ ចែងច្បាស់អំពី ការបន្តអនុវត្តគោលនយោបាយជាតិ តាមរយៈក្រុម ប្រឹក្សាសកម្មភាពជនពិការ ការពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ច ការពារ និងលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិ ជនពិការ ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធិភាព នៃសេវារបស់មូលនិធិជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្តថា រាជរដ្ឋាភិបាល បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ការ ចូលរួមរបស់ជនពិការក្នុងការសម្តែងមតិ ទទួលព័ត៌មាន និង ចូលរួមជីវភាពនយោបាយ។ ជាពិសេសតាមរយៈ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងឯកឧត្តម វង សូត ជាប្រ  ធាន បានខិតខំធ្វើការងារជាច្រើន ព្រមទាំងកសាងនូវលិខិតបទដ្ឋានគតិយុត្តនាន ដើម្បីធានាថា ជនពិការទទួល បាននូវអត្ថប្រយោជន៍ និងអាចចូលរួមសកម្មភាពសង្គមរួមមាន វប្បធម៌ សិល្បៈ សាសនា កីឡា ការសំរាកលំហែ  និង សកម្មភាព ផ្សេងៗទៀត។

ឯកឧត្តម ឯម ច័ន្ទមករា បានស្នើឲ្យខេត្តពិនិត្យការចុះបញ្ជីឈ្មោះសម្រាប់ជនពិការ បានទៅចូលរួមក្នុងការបោះឆ្នោត  និងឈរឈ្មោះឲ្យគេបោះឆ្នោតផងដែរ៕

ដៃគូរបស់យើង