បញ្ហាពិការភាព នៅកម្ពុជា ត្រូវបានលើកយក ទៅបង្ហាញ ក្នុងកិច្ចប្រជុំ ថ្នាក់អន្តរជាតិ នាប្រទេសជប៉ុន
បញ្ហាពិការភាពនៅកម្ពុជា ត្រូវបានលើកយកទៅ បង្ហាញក្នុងកិច្ចប្រជុំថ្នាក់អន្តរជាតិមួយ ដែលនឹងប្រារព្ធ ឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ម្សិលមិញនេះ។ កិច្ចប្រជុំនេះ នឹងទទួលបាន លទ្ធផលផ្លែផ្កាជាច្រើន សម្រាប់ជាប្រយោជន៍ជូនជនពិការនៅកម្ពុជា ក៏ដូចជាជនពិការក្នុងបណ្តាប្រទេសជាសមា ជិកអាស៊ាន ជាពិសេសការស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ក្រីក្រ។
កិច្ចប្រជុំ ដែលជជែកពិភាក្សាពីបញ្ហាពិការភាពនៅក្នុងប្រទេសជាសមាជិកអាស៊ាននេះ មានឈ្មោះថា «កិច្ចប្រជុំ ថ្នាក់ឧត្តមមន្ត្រីអាស៊ាន-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និង ពិការភាព» ប្រារព្ធឡើងនៅទីក្រុងតូក្យូ ប្រ ទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធពិការភាពមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និង ជប៉ុន សរុបចំនួន ១៥០នាក់។ កិច្ចប្រជុំនេះរៀបចំឡើង ដោយមជ្ឈមណ្ឌលអភិវឌ្ឍអាស៊ី-ប៉ាស៊ីហ្វិក សហការជា មួយអគ្គលេខាធិការដ្ឋានអាស៊ាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ឧបត្ថម្ភ ដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោង JAIF និង អង្គការ JICA។
មន្រ្តីកម្ពុជា ដែលចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជន ពិការ, លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជានាយកមជ្ឈមណ្ឌលជនពិការកម្ពុជា, ឯកឧត្តម នេត អ៊ុន អគ្គ លេខាធិការរង នៃក្រុមប្រឹក្សាសកម្មភាពជនពិការ, លោក សោម ស៊ីម អភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល និងលោក ចាន់ សារិន តំណាងអង្គការ HHC។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ពីប្រទេសក្នុងតំបន់ពាក់ព័ន្ធ និង វិស័យ ពិការភាព ជាពិសេសបង្ហាញភាពជោគជ័យ នៃគម្រោងកម្មវិធីស្តារលទ្ធភាពពលកម្មនៅសហគមន៍ នៃប្រទេស៤ ក្នុងតំបន់គឺ កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម (CLMV) ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា ឯកឧត្តម ឯម ច័ន្ទមករា នឹងត្រូវឡើងថ្លែងបង្ហាញពីវឌ្ឍនភាព ក៏ ដូចជាបញ្ហាមួយចំនួនពាក់ព័ន្ធនឹងពិការភាពនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលពីទីក្រុងតូក្យូនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០ ១៥ថា ក្នុងកិច្ចប្រជុំនេះ លោកបានលើកឡើងជាសំខាន់ពាក់ព័ន្ធកម្មវិធីស្តារលទ្ធភាពពលកម្មនៅសហគមន៍នៅប្រ ទេសកម្ពុជា ជាពិសេសភាពជោគជ័យ នៃការអនុវត្តន៍កម្មវិធីស្តារលទ្ធភាពពលកម្មនៅសហគមន៍ ក្នុងស្រុកកៀន ស្វាយ ខេត្តកណ្តាល។
ឯកឧត្តម ឯម ច័ន្ទមករា បានបន្តថា លោក ក៏បានលើកឡើងផងដែរ ពីឆន្ទៈ និងការបេ្តជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ជនពិការឲ្យមានភាពប្រសើរឡើង។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងការរំពឹងទុកថា រដ្ឋាភិបាលជាសមាជិកអាស៊ានទាំងអស់ ពិសេសកម្ពុជា ឡាវ ភូមា និងវៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការល្អ យកចិត្តទុកដាក់បន្ថែមលើកម្មវិធីស្តារ លទ្ធភាពពលកម្មនៅសហគមន៍ក្នុងតំបន់។ ហើយតាមរយៈកិច្ចប្រជុំនេះ ដៃគូអភិវឌ្ឍទាំងអស់ នឹងមានការចាប់ អារម្មណ៍ និងគាំទ្រដល់ដំណើរអនុវត្តកម្មវិធីស្តារលទ្ធភាពពលកម្មនៅសហគមន៍ក្នុងប្រទេសកម្ពុជា៕






ភាសាខ្មែរ
English



