រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុមប្រឹក្សាសកម្មភាព ជនពិការ ស្នើ Bassaka Air បំភ្លឺរឿងយកលុយ ពីស្រ្តីពិការជនជាតិស៊ូដង់ ២៤០ដុល្លារ

ចុះផ្សាយ: ថ្ងៃទី23 ខែ09 ឆ្នាំ2015

 ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ធ្វើការបម្រើផលប្រយោជន៍ និង ការពារជនពិការនោះ បានធ្វើលិខិតមួយច្បាប់ផ្ញើជូនក្រុមហ៊ុនអាកាសចរណ៍ Bassaka Air ដើម្បីឲ្យក្រុមហ៊ុនរបស់ ចិនមួយនេះ បំភ្លឺរឿងយកលុយ ២៤០ដុល្លារ ពីស្រ្តីពិការស៊ូដង់ សម្រាប់សេវាលើកដាក់លើយន្តហោះ បន្ថែមពីលើ ថ្លៃសំបុត្រយន្តហោះ ៤៥ដុល្លារ ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ។

លិខិតរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការផ្ញើជូនក្រុមហ៊ុន អាកាសចរណ៍ Bassaka Air បានធ្វើឡើងបន្ទាប់ពី បានទទួលបណ្តឹងមួយពីលោក ស្រី វណ្ណថុន នាយកប្រចាំប្រទេស នៃអង្គការ អេឌីឌី អន្តរជាតិ សូមឲ្យមានការអន្ត រាគមន៍ទៅលើករណីនេះ។ ក្នុងបណ្តឹងនោះ លោក ស្រី វណ្ណថុន បានការទារលុយលើសេវាលើកដាក់ជនពិការនេះ ជាការរំលោភសិទ្ធិ និងរើសអើងលើជនពិការ។

នៅក្នុងលិខិត ដែលចុះហត្ថលេខាដោយឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនៅ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់ថា «ចំពោះករណីខាងលើនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែល ជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាយន្តការសម្របសម្រូលថ្នាក់ជាតិ និងពិគ្រោះយោបល់លើបញ្ហាពិការភាព ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ BASSAKA AIR ដើម្បីបកស្រាយជាផ្លូវការឲ្យបានសមហេតុសមផល ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ចំពោះករណីបង់សេវាថ្លៃបន្ថែមចំនួន ២៤០$នេះ ដើម្បីការពារផលប្រយោជន៍ ចំពោះជនពិការគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជន ពិការ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ជៀសវាងការភ័ន្តច្រឡំពីសំណាក់សាធារណៈជនជាតិ និងអន្តរជាតិ ព្រម ទាំងការពារកិត្តិយសរបស់ប្រទេសជាតិ»។

នៅក្នុងលិខិតនេះ បានសង្កត់ធ្ងន់ថា តាមមាត្រា៥៣ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិពិការ បានចែង យ៉ាងច្បាស់ ក្នុងករណីអំពើទាញយកប្រយោជន៍ដោយចេតនា ដោយរំលោភលើភាពល្ងង់ខ្លៅ ឬ ភាពទន់ខ្សោយ របស់ជនពិការ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅ ប្រាំមួយ លានរៀល។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទបន្ថែមថា ក្រុមប្រឹក្សាសកម្ម ភាពជនពិការ មិនបានព្រងើយកន្តើយទៅលើករណីនេះឡើយ ពោលបន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ចែង និងឲ្យទាក់ទងភ្លាមៗទៅកាន់ ក្រុមហ៊ុនអាកាស ចរណ៍ Bassakar Air ដើម្បីស្វែងរកការពិតយ៉ាងណានោះ។ ឯកឧត្តម វង សូត ក៏បានបញ្ជាឲ្យ តាមដាន ពិនិត្យរឿង នេះ ដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារសិទ្ធិជនពិការ។

លោក ស្រី វណ្ណថុន នាយកប្រចាំប្រទេស នៃអង្គការ អេឌីឌី អន្តរជាតិ ដែលជាអង្គការ ដ៏ធំមួយ បានជួយជ្រោម  ជ្រែង និងទ្រទ្រង់ខ្ពស់ដល់សុខុមាលភាព ក៏ដូចជាផ្តល់ជំនួយផ្សេងៗ សម្រាប់ជនពិការកម្ពុជា បានថ្លែងប្រាប់ Fresh News ថា កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា កន្លងទៅ លោកស្រី Rahma Elsiddig Gasm ជនពិការជន ជាតិ ស៊ូដង់ មានសំបុត្រយន្តហោះលេខ booking: A03Q9P, Agency code: BKKITBN ដើម្បីហោះមកកាន់ រាជធានី ភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំមួយស្តីការងារពិការភាពនៅក្នុងខេត្តកំពង់ស្ពឺ។ តែជាការសោកស្តាយ នៅ ពេលមក ដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ត្រង់ចំណុចចុះឈ្មោះ (Check-in) ត្រូវបានរារាំងដោយ បុគ្គលិក នៃអាកាសចរ Bassaka Air ដោយបង្ខំឲ្យអ្នកដំណើររូបនេះ បង់ប្រាក់២៤០ដុល្លារ សម្រាប់សេវាលើក ដាក់បន្ថែម ពីលើថ្លៃសំបុត្រយន្តហោះ៤៥ដុល្លារ ដែលបានទិញរួចរាល់ហើយនោះ។ ក្រុមបុគ្គលិកអាកាសចរបាន អះអាងថា  នេះជាគោលការណ៍របស់ក្រុមហ៊ុន។

លោក ស្រី វណ្ណថុន បានបន្តថា ដោយឃើញថា បុគ្គលិកអាកាសចរណ៍ «Bassaka Air» អះអាងថា ការទារថ្លៃ  សម្រាប់សេវាលើកដាក់នោះ ក្រុមការងារដែលរួមដំណើរ ក៏សូមលើកដាក់ជនពិការដោយខ្លួនឯង មិនបង្ករការ  រំខានដល់មន្រ្តីព្រលាន ឬបុគ្គលិកអាកាសចរឡើយ តែបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នេះ នៅតែមិនព្រម។  ទោះ បីមានការពន្យល់ពីច្បាប់ ឬសិទ្ធិរបស់ជនពិការយ៉ាង ច្រើនយ៉ាងណាក្តី ក៏បុគ្គលិកក្រុមបុគ្គលិក អាកាសចរ  «Bass aka Air» នៅតែមិនព្រមឲ្យ លោកស្រី Rahma Elsiddig Gasm ឡើងជិះយន្តហោះឡើយ នៅតែរឹងរូស និង ទាមទារឲ្យបង់ប្រាក់ ២៤០ដុល្លារ។

ទង្វើរបស់ក្រុមហ៊ុនអាកាសចរណ៍ បានធ្វើឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំង ពីអង្គការជនពិការនៅកម្ពុជា។ ពួកគេបានហៅ ទង្វើនេះថា ធ្វើផ្ទុយពីច្បាប់ស្តីពីសិទ្ធិរបស់ជនពិការ ក៏ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជន ពិការ ដែលកម្ពុជា គឺជាហត្ថលេខីមួយដែរនោះ ដោយបានចែងយ៉ាងច្បាស់ថា ជនពិការមានសិទ្ធិស្មើគ្នា ក្នុងការទទួល សេវាសាធារណៈបូករួមទាំងការដឹកជញ្ជូនផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ Bassakar Air បានចេញមកបញ្ជាក់ថា ខ្លួនពិតបានទារប្រាក់ ២៤០ដុល្លារបន្ថែមលើថ្លៃ សំបុត្រ ៤៥ដុល្លារ ពីលោកស្រី Rahma មែន។ តែលុយនេះសម្រាប់បង់ថ្លៃសេវាបន្ថែម  លើការប្រើប្រាស់គ្រឿង បរិក្ខារ Ambulift (ដើម្បីអាចធ្វើដំណើរឡើងលើជើងយន្តហោះ) ដោយ ១២០ដុល្លារ សម្រាប់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប និង ១២០ដុល្លារទៀត សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ប្រាក់សេវានេះ គឺសម្រាប់ បង់ជូនឲ្យក្រុមហ៊ុន Cambodia Airport Management Service Ltd.(CAMS)។

ក្រុមហ៊ុន បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានថ្លៃបង់សេវាហើយ ជើងយន្តហោះ បានហោះចេញពីខេត្តសៀម  មកកាន់រាជធានីភ្នំពេញ ដូចការកំណត់ និងប្រកបដោយសុវត្ថិភាព៕

ដៃគូរបស់យើង