រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ ស្នើ​ស្ថាប័ន​និងមន្ទីរ​ក្នុង​ខេត្ត​កំពង់ចាម សាងសង់​ជម្រាល​សម្រាប់​ជន​ពិការ

ចុះផ្សាយ: ថ្ងៃទី29 ខែ09 ឆ្នាំ2015

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់គ្រប់ស្ថាប័ន និងមន្ទីរ ក្នុងខេត្តកំពង់ចាម សាងសង់ជម្រាលសម្រាប់ជនពិការ ឲ្យបានចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០១៥។ លោកអគ្គលេខាធិការ ក៏បានលើកសំណើជាច្រើនចំណុចផ្សេងទៀត ទៅកាន់សាលាខេត្តកំពង់ចាម ដើម្បីនាំមកនូវប្រយោជន៍ជូនជនពិការ ជាពិសេសសម្រេចឲ្យបានតាមគោលដៅ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។

សំណើរបស់ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ពីភារកិច្ចរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ និង ផែនការយុទ្ធសាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ដល់មន្រ្តីនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ។ ពិធីផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ជឹម លាវ អភិបាល ស្តីទីខេត្តកំពង់ចាម និងលោកស្រី ស៊ី វណ្ណថា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត កំពង់ចាម។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការងារ និង ភារកិច្ចរបស់មន្រ្តីក្រុមប្រឹក្សាសកម្មភាពជនពិការនេះ ឯកឧត្តម ជឹម ឡាវ អភិបាលខេត្តស្តីទី បានស្នើគ្រប់ស្ថាប័ន និងមន្ទីរ ក្នុងខេត្តកំពង់ចាម រៀបចំជម្រាលសម្រាប់ជនពិការឲ្យបាននៅក្នុងឆ្នាំ២០១៥នេះ។ ព្រមទាំងស្នើមន្ទីរនគរូបនីយកម្ម និង សំណង់ និងមន្ទីរទេសចរណ៍ ត្រូវរួមគ្នាត្រួតពិនិត្យប្លង់សាងសង់អគារ ដោយតម្រូវឲ្យមានជម្រាល បន្ទប់អនាម័យសម្រាប់ជនពិការ កន្លែងចតយានយន្ត ។ល។

អភិបាលខេត្តស្តីទី ក៏បានស្នើទៅកាន់អាជ្ញាធរគ្រប់ស្រុក ត្រូវលើកកញ្ចប់ថវិកាសម្រាប់ការងារសកម្ម ភាពជនពិការនៅឆ្នាំ២០១៦ ហើយរដ្ឋបាលសាលាខេត្ត ត្រូវបញ្ជៀបការងារពិការភាពទៅក្នុងផែនការអភិវឌ្ឍ និង ផែនការវិនិយោគ ៣ឆ្នាំរំកិលរបស់ខេត្ត។

ក្រៅពីនោះ រដ្ឋបាលសាលាខេត្តត្រូវធ្វើសេចក្តីជូនដំណឹងទៅដល់គ្រប់ម្ចាស់ សណ្ឋាគារ ផ្ទះសំណាក់ ឲ្យរៀបចំដាក់ ស្លាកសញ្ញាជនពិការនៅបន្ទប់អនាម័យ និង ត្រូវមានធ្នាក់ដៃ ហើយត្រូវមានស្លាកសញ្ញាសម្រាប់ជនពិការអាចចត យានយន្តបាន។ សម្រាប់មន្ទីអប់រំ យុវជន និងកីឡាវិញ ត្រូវពិនិត្យមើលកញ្ចប់ថវិកាសម្រាប់រៀបចំជម្រាលនៅតាម សាលា ដោយប្រើកញ្ចប់ថវិកាអាណាព្យាបាលទ្រទ្រង់។

យោងតាមជំរឿនទូទៅពាក់កណ្តាលអង្កេតនូវប្រជារាស្រ្តឆ្នាំ២០១៣ របស់ក្រសួងផែនការ បានឲ្យដឹងថា នៅកម្ពុ ជា មានជនពិការប្រមាណជា ៣០ម៉ឺននាក់។

ដើម្បីធានាបាននូវការលើកកម្ពស់សិទ្ធិរបស់ជនពិការ និង លុបបំបាត់ការរើសអើងលើជនពិការ ជាពិសេសធ្វើយ៉ាង ឲ្យជួនពិការអាចទទួលបាននូវផលប្រយោជន៍ ដោយសមធម៌ពីការអភិវឌ្ឍ និងភាពរីកចម្រើន នៃសង្គមជាតិនោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រធានកិត្តិយស និងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាននិងកំពុងបង្កើនសកម្មភាព របស់ខ្លួនជាខ្លាំង តាមរយៈការចុះផ្សព្វផ្សាយពីតួនាទីភារកិច្ច ក្រុមប្រឹក្សាសកម្មភាពជនពិការ និងផែនការយុទ្ធ សាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ដល់មន្រ្តីនៅតាមបណ្តាខេត្ត និងក្រសួងនានា។

ក្រុមប្រឹក្សាសកម្មភាពជនពិការ បានចុះផ្សព្វផ្សាយតួនាទីភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការ និង ផែនការយុទ្ធ សាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ទៅដល់មន្រ្តីរាជការបានចំនួន ៨ខេត្ត រួមមាន៖ ខេត្តកំពង់ធំ ខេត្តកំពង់ ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពត ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។

ក្រសួងចំនួន៨ទៀត ក៏ត្រូវបានផ្សព្វផ្សាយផងដែរ រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួង ផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍៕

ដៃគូរបស់យើង