ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា ក្រសួងព័ត៌មាន តែងបានផ្តល់អាទិភាព និងយកចិត្តដាក់ខ្ពស់ លើជនពិការ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បាន ថ្លែងក្នុងប្រជុំផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ចក្រុមប្រឹក្សា សកម្មភាពជនពិការ និងផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥នេះថា ក្រសួងព័ត៌មាន តែងបានយកចិត្តទុកដាក់ខ្ពស់ និងតែងផ្តល់អាទិភាពការងារជូនជនពិ ការកម្ពុជាជានិច្ច ដែលជាកាយវិការមួយបង្ហាញចូលរួមគោរព និងលើកកម្ពស់សិទ្ធិរបស់ជនពិការ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានលើកមកបញ្ជាក់ពីសមិទ្ធផល និងការងារជាច្រើន ដែលរូបលោកផ្ទាល់ និងក្រ សួងបានធ្វើកន្លងមក ដើម្បីជាប្រយោជន៍សម្រាប់ជនពិការ។ សមិទ្ធផលជាវិជ្ជមានបង្ហាញពីការយកចិត្តទុកដាក់ លើជនពិការនោះ មានដូចជា៖
១. ក្រសួងតែងបានផ្តល់អាទិភាពដល់ជនពិការដើម្បីបម្រើការងារនៅក្នុងក្រសួង (លើសផែនការនៃ២%)។
២. បានផ្តល់ដល់ជនពិការបើវិទ្យុ ក្នុងនោះរួមមានជនពិការភែ្នក និងជនពិការផ្សេង បានចំនួន ២អង្គការ សមា គម។
៣. បានផ្តល់ការលើកទឹកចិត្តដល់ជនពិការ ចំនួន ១១នាក់ ដែលបានប្រលងជាប់សញ្ញាបត្រទុតិយភូមិ ឆ្នាំនេះ នៅខេត្តកំពង់ចាម។
៤. ផ្តល់ការចាក់ផ្សាយកម្មវិធីវេទិកាពិភាក្សាស្តីពីពិការភាព (Talk-Show) នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និង ស្នើដល់ទូរទស្សន៍ផ្សេងទទួលចាក់ផ្សាយកម្មវិធីនេះ។
៥. ក្រសួងបានរៀបចំរួចរាល់ហើយនូវជម្រាល និងបន្ទប់អនាម័យសម្រាប់ជនពិការ ហើយស្នើដល់គ្រប់អគ្គនាយក ដ្ឋានទាំងអស់របស់ក្រសួងព័ត៌មានពិនិត្យការរៀបចំបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ។
៦. ក្រសួងនឹងរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្ត្រីដែលជាជនពិការនៅក្រសួងព័ត៌មាន បន្ថែមលើការជួបជុំ និងផ្តល់អាហារសម្រាប់ជនពិការនៅខេត្តកំពង់ចាម និងអង្គការធ្វើការលើវិស័យពិការភាព។
៧. បានផ្តល់ដីផ្ទាល់ខ្លួនមួយកន្លែង ទៅដល់អង្គការ HHC Cambodia សម្រាប់សាងសង់ ជាមជ្ឈមណ្ឌលសម្រាប់ កុមារពិការ។
ទោះបីជាយ៉ាងណា លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសបន្តឆន្ទៈគាំទ្រ និងជំរុញរាល់ការងាររបស់ជនពិការ ឲ្យសម្រេចបានលទ្ធផលជាផ្លែផ្កាថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឲ្យជនពិការអាចរស់នៅក្នុងស្ថានភាពមួយ ដ៏ល្អប្រ សើរ។
៑ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបាននិងកំពុងចុះផ្សព្វផ្សាយពីតួនាទីភារ កិច្ចរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការទៅតាមបណ្តាខេត្ត និងក្រសួងនានានោះ បានសម្តែងនូវក្តីរំភើបរីករាយ ក្រៃ ចំពោះសមិទ្ធផលការងាររបស់ក្រសួងព័ត៌មាន និងការដាក់ចេញនូវឆន្ទៈ ដ៏មុតមាំរបស់លោករដ្ឋមន្រ្តីក្រសួង ព័ត៌មាន សម្រាប់ការងាររបស់ជនពិការ។
លោកអគ្គលេខាធិការរំពឹងថា ការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្រ្តី នឹងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ជនពិការកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ពិការភាព គឺជាការងារពហុវិស័យ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ ក្រសួង មន្ទីរ និងស្ថាប័នទាំងអស់ ដើម្បីធានាបានថា ជនពិការអាចទទួលបានប្រយោជន៍ពីការអភិវឌ្ឍប្រកបដោយ សមធម៌
អគ្គលេខាធិការវ័យក្មេងរូបនេះ បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការជាសេ នាធិការ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងឯកឧត្តម វង សូត ជាប្រធាន បាននិងកំពុងយក ចិត្តទុកដាក់ខ្លាំងទៅលើការងាររបស់ជនពិការ។ ឯកឧត្តម ឯម ច័ន្ទមករា រំពឹងថា ក្រសួង មន្ទីរ និង ស្ថាប័ន ទាំងអស់ នៅកម្ពុជា នឹងប្តេជ្ញាចិត្តខ្ពស់រួមគ្នាលុបបំបាត់ឲ្យបាននូវឧបស័គ្គសម្រាប់ជនពិការកម្ពុជា។
យោងតាមជំរឿនទូទៅពាក់កណ្តាលអង្កេតនូវប្រជារាស្រ្តឆ្នាំ២០១៣ របស់ក្រសួងផែនការ បានឲ្យដឹងថា កម្ពុជា មានជនពិការប្រមាណជា ៣០ម៉ឺននាក់៕