រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ទទូចឲ្យមន្រ្តីពាក់ព័ន្ធ ក្នុងខេត្តកំពង់ស្ពឺ យកចិត្តទុកដាក់ខ្ពស់ លើជនពិការ

ចុះផ្សាយ: ថ្ងៃទី19 ខែ10 ឆ្នាំ2015

អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាព ជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់គ្រប់ស្ថាប័ន និង មន្ទីរក្នុងខេត្តកំពង់ស្ពឺ បានស្នើដោយទទូច ឲ្យមន្រ្តីពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ យកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវា ផ្សេងៗ ក៏ដូចជាផ្តល់ការងារជូនជនពិការ ធ្វើយ៉ាងណាលើកកម្ពស់ជីវភាព និងសិទ្ធិរស់នៅរបស់ជនពិការ ឲ្យបាន កាន់តែល្អប្រសើរ ។

សំណើរបស់ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ពីភារកិច្ចរបស់ក្រុមប្រឹក្សាសកម្មភាព ជនពិការ និងផែនការយុទ្ធសាស្រ្ត ស្តីពីពិការភាពឆ្នាំ២០១៤-២០១៨ ដល់មន្រ្តីនៅសាលាខេត្តកំពង់ស្ពឺ នាព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ ។ ពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួម ពីលោកស្រី ទឹម សាវ៉ាត អភិបាល រងខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្តីមកពីមន្ទីរ និងស្ថាប័ន ពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបផ្សេងទៀត ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការងារ និងភារកិច្ចរបស់មន្រ្តីក្រុមប្រឹក្សា សកម្មភាពជនពិការនេះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើមន្រ្តីពាក់ព័ន្ធក្នុង បន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការលើកកម្ពស់សិទ្ធិរបស់ជនពិការ ក៏ដូចជាការផ្តល់ជូន នូវសេវាផ្សេងៗផងដែរ ។ ក្នុងនោះលោកអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឲ្យសាងសង់នូវ ផ្លូវជម្រាលនៅតាមមន្ទីរ ស្ថាប័នផ្តល់សេវាសាធារណៈ នៅក្នុងខេត្ត ដើម្បីផ្តល់ភាពងាយស្រួលដល់ជនពិការក្នុងការ ទៅទទួលនូវសេវាផ្សេងៗ ។

ក្រៅពីនោះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើទៅកាន់អភិបាលរង ខេត្តកំពង់ស្ពឺ ដោយជួយជំរុញឲ្យ សណ្ឋាគារ ផ្ទះសំ ណាក់ ឲ្យរៀបចំដាក់ស្លាកសញ្ញាជនពិការ នៅបន្ទប់អនាម័យ និង ត្រូវមានធ្នាក់ដៃ ហើយត្រូវមានស្លាកសញ្ញា សម្រាប់ជនពិការអាចចតយានយន្តបាន ។

យោងតាមជំរឿនទូទៅ ពាក់កណ្តាលអង្កេត នូវប្រជារាស្រ្តឆ្នាំ២០១៣ របស់ក្រសួងផែនការ បានឲ្យដឹងថា នៅកម្ពុ ជា មានជនពិការប្រមាណជា ៣០ម៉ឺននាក់ ។

ដើម្បីធានាបាននូវការលើកកម្ពស់សិទ្ធិរបស់ជនពិការ និង លុបបំបាត់ការរើសអើង លើជនពិការ ជាពិសេសធ្វើ យ៉ាងណា ឲ្យជនពិការអាចទទួលបាននូវផលប្រយោជន៍ ដោយសមធម៌ពីការអភិវឌ្ឍ និងភាពរីកចម្រើន នៃសង្គម ជាតិនោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រធាន កិត្តិយស និងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន និងកំពុងបង្កើន សកម្មភាពរបស់ខ្លួនជាខ្លាំង តាមរយៈការចុះផ្សព្វផ្សាយពីតួនាទីភារកិច្ច ក្រុមប្រឹក្សាសកម្មភាពជនពិការ និងផែន ការយុទ្ធសាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ដល់មន្រ្តីនៅតាមបណ្តាខេត្ត និងក្រសួងនានា ។

ក្រុមប្រឹក្សាសកម្មភាពជនពិការ បានចុះផ្សព្វផ្សាយតួនាទី ភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការ និង ផែនការយុទ្ធ សាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ទៅដល់មន្រ្តីរាជការបានចំនួន ១១ខេត្ត រួមមាន៖ ខេត្តកំពង់ធំ កំពង់ ឆ្នាំង កំពង់ចាម ពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពត ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ឧត្តរមានជ័យ រតនគិរី និង កំពង់ស្ពឺ ។

ក្រសួងចំនួន ៩ទៀត ក៏ត្រូវបានផ្សព្វផ្សាយផងដែរ រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ៕

ដៃគូរបស់យើង