រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ស្នើឲ្យរៀបចំផ្លូវជម្រាលសម្រាប់ជនពិការ នៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍

ចុះផ្សាយ: ថ្ងៃទី17 ខែ08 ឆ្នាំ2015

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ បានស្នើក្រសួងទេសចរណ៍ពិនិត្យ លទ្ធភាពរៀបចំផ្លូវជម្រាលសម្រាប់ជនពិការ នៅតាមរមណីយដ្ឋានប្រវត្តិសាស្ត្រ ឬរមណីដ្ឋានធម្មជាតិ ដើម្បីបង្កភាព ងាយស្រួលដល់ជនពិការចូលលេងកម្សាន្ត។

សំណើរបស់លោកអគ្គលេខាធិការវ័យក្មេងរូបនេះ បានធ្វើឡើងក្នុងឱកាសរូបលោក អញ្ជើញផ្សព្វផ្សាយពីតួនាទី និងភារកិច្ចរបស់ក្រុមការងារសកម្មភាពជនពិការ ក្រសួងទេសចរណ៍ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការរភាព ២០១៤-២០១៥។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ នៃក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារ សកម្មភាពជនពិការក្រសួងទេសចរណ៍។

ក្នុងពិធីផ្សព្វផ្សាយដែលធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០១៥នេះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា នៅបណ្តាប្រទេសជិតខាងកម្ពុជា ក៏ដូចជា បណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកជាច្រើនទៀត គេបានផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើជនពិការ ស្ទើរគ្រប់វិស័យទាំងអស់។ ក្នុងនោះវិស័យទេសចរណ៍ ក៏ត្រូវបានគេយកចិត្តទុកដាក់ផងដែរ។

ជាក់ស្តែងនៅតាមតំបន់រមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា តែងមានផ្លូវជម្រាលសម្រាប់ជនពិការធ្វើដំណើរចូលកម្សាន្ត។ ការធ្វើផ្លូវជម្រាលតាមតំបន់រមណីយដ្ឋាន និងតំបន់ទេសចរណ៍នេះ វាមិនគ្រាន់តែជួយសម្រួលដល់ការចូលលេងកម្សាន្ត របស់ជនពិការកម្ពុជានោះទេ តែក៏ជាចូលរួមចំណែកទាក់ទាញដល់ជនពិការបរទេស ដែលចង់មកកម្សាន្តនៅកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ឯម ច័ន្ទមករា។

ឯកឧត្តម ឯម ច័ន្ទមករា បានស្នើក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពរៀបចំជម្រាល សម្រាប់ជនពិការអាចចូលកម្សាន្ត ក្នុងរមណីដ្ឋានប្រវត្តិសាស្ត្រ ឬរមណីដ្ឋានធម្មជាតិ ដូចជានៅតាមប្រាសាទ ភ្នំធម្មជាតិ ទឹកជ្រោះ សមុទ្រជាដើម (អាចចាក់បេតុងសម្រាប់ជនពិការចល័តបាន ដល់ក្បែរទឹកសមុទ្រ) ដើម្បីបងប្អូនជនពិការទទួលបាន ការសម្រាកលំហែរពេញលេញ។

លោកអគ្គលេខាធិការ ក៏បានស្នើក្រសួងទេសចរណ៍ពិនិត្យលទ្ធផល ជូនដំណឹងដល់គ្រប់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ កន្លែងកម្សាន្ត រមណីយដ្ឋាន ដែលស្ថិតក្រោមវិស័យទេចរណ៍ រៀបចំឲ្យមានលក្ខណៈងាយស្រួល ដល់ជនពិការអាចប្រើប្រាស់បាន ដូចជា៖ ការដាក់ស្លាកសញ្ញាសម្គាល់ទីកន្លែងចំណតរថយន្ត អាទិភាពសម្រាប់ជនពិការ ជម្រាល ជណ្តើរយន្ត ជណ្តើរ យោង បន្ទប់អនាម័យជាដើម។ ព្រមទាំងជំរុញការជ្រើសរើសជនពិការ ឲ្យចូលបម្រើការងារនៅក្នុងវិស័យឯកជន ក្នុងផ្នែកទេសចរណ៍ដូចជា៖ ធ្វើជាអ្នកទទួលភ្ញៀវ (Receiptionist) នៅតាមសណ្ឋាគារ ផ្ទះសំណាក់, ធ្វើកិច្ចការរដ្ឋបាល, ផ្តល់ឱកាសសម្រាប់ជនពិការ ឲ្យបានច្រៀងតាមភោជនីយដ្ឋាន ដើម្បីបានថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានប្រាក់ចំណូលប្រចាំ។

ក្នុងពិធីផ្សព្វផ្សាយនេះ អគ្គលេខាក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានវ័យក្មេងរូបនេះ ក៏បានរំលឹកអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យក្រសួងទេសចរណ៍ចេញប័ណ្ណសរសើរ ឬការលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន ដែលអនុញ្ញាតឲ្យជនពិការបានចូលច្រៀងច្រើនជាងគេ។
ជាការឆ្លើយតបនឹងសំណើខាងលើ ក្រសួងទេសចរណ៍ បានបង្ហាញឆន្ទៈ គាំទ្រនឹងសំណើរខាងលើ ហើយសន្យារៀបចំរបាយការណ៍ ជូនលោករដ្ឋមន្ត្រីពិនិត្យសម្រេច រួចដាក់ចេញប្រកាសរបស់ក្រសួង ដើម្បីណែនាំដល់បណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន កន្លែងកម្សាន្តនានា ពិនិត្យលទ្ធភាពអនុវត្តតាមសំណើខាងលើ៕

ដៃគូរបស់យើង