រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ការងារពិការភាព ពង្រីកវិសាលភាពដល់ខេត្តឧត្តរមានជ័យហើយ

ចុះផ្សាយ: ថ្ងៃទី12 ខែ08 ឆ្នាំ2015

 ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ រួមនិងកិច្ចការជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជនពិការ ត្រូវបានលើកយកមកជជែកពិភាក្សា និងផ្សព្វផ្សាយដល់មន្រ្តីសាលាខេត្តឧត្តរមានជ័យ និងមន្រ្តីមកពីគ្រប់មន្ទីរពាក់ព័ន្ធក្នុងខេត្ត បន្ទាប់ពីក្រសួង និងបណ្តាខេត្តមួយចំនួនទៀត ត្រូវបានធ្វើការផ្សព្វផ្សាយរួចចាល់ហើយ។

ពិធីផ្សព្វផ្សាយពីការងារពិការភាព នៅសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម លៀម សុដា អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមប្រឹក្សាសកម្ម ភាពជនពិការខេត្តឧត្តរមានជ័យ និងឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះថា ពិការភាព គឺជាការងារពហុវិស័យ ដែលទាមទារឲ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ដើម្បីផ្តល់នូវឱកាសការងារ និង អត្ថប្រយោជន៍ផ្សេងៗទៀត ជូនដល់ពិការ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រ សួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការនោះ បានចេញអនុក្រឹត្យ និង សេចក្តីប្រកាសជាច្រើន ដើម្បីការពារ និង លើកសម្ពស់សិទ្ធិរបស់ជនពិការ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានស្នើឲ្យអង្គការដៃគូពាក់ព័ន្ធទាំងអស់ ផ្ញើរបាយការណ៍វឌ្ឍ ភាពរបស់មកសាលាខេត្ត ក៏ដូចជាទៅមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីអាចក្តាប់សភាពការរួម ក្នុងវិស័យពិការភាពបាន ហើយដោះស្រាយទាន់ពេលវេលា។

លោកអគ្គលេខា ក៏បានស្នើឲ្យសាលាខេត្តពិនិត្យការរៀបចំជម្រាល ចំណតរថយន្ត បន្ទប់អនាម័យ និងបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការអាចមកទទួលសេវាពីសាលាខេត្ត និង មន្ទីរ ស្ថាប័ន ដោយមិនមានឧបសគ្គ និង ស្នើ ឲ្យបញ្ជ្រាបផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ទៅក្នុងផែនការសកម្មភាពរបស់សាលាខេត្ត និងមន្ទីរ ស្ថាប័នពាក់ព័ន្ធ សម្រាប់ឆ្នាំ ២០១៦ និងឆ្នាំបន្តបន្ទាប់។
ទោះបីស្ថានភាពរស់នៅរបស់ជនពិការ ត្រូវបានលើកកម្ពស់ល្អប្រសើរយ៉ាងណាក្តី តែ ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ជនពិការនៅតែទទួលរងនូវការរើសអើង និងឥរិយាបថអវិជ្ជមានក្នុងសង្គមមួយចំនួនដដែល។ ក្នុងនោះជនពិការ នៅតែប្រឈមនិងវិសមភាពលើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បរិស្ថានផ្នែកកាយសម្បទា ការបង្កលក្ខណៈងាយស្រួល សេវាដឹកជញ្ជូន ការផ្តល់ព័ត៌មាននៅមានកម្រិត...។

យោងតាមរបាយការណ៍ជំរឿនរបស់ក្រសួងផែនការនៅឆ្នាំ២០១៣ បានឲ្យដឹងថា ជនពិការនៅកម្ពុជា មានប្រមា ណជា ៣០ម៉ឺននាក់។ ឯកឧត្តម ឯម ច័ន្ទមករា ទទូចដល់ប្រជាពលរដ្ឋខ្មែរបញ្ឈប់ ការរើសអើងលើជនពិការជាពិសេស ត្រូវមើលលើសមត្ថភាព ជាងមើលលើពិការភាពរបស់ពួកគេ៕

ដៃគូរបស់យើង