ក្រុមហ៊ុនជប៉ុនផ្តល់ជំនួយឥតសំណងជាង ៤៨ម៉ឺនដុល្លារ ជួយជនពិការកម្ពុជា ចេះផលិតដំណាប់ផ្លៃឈើ តាមស្តង់ដារអន្តរជាតិ
តាមរយៈការគាំទ្រ ពីក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមហ៊ុន Familiar Co., Ltd. សម្រេចផ្តល់ប្រាក់ជំនួយឥតសំណងចំនួន ៥៩ ៩៩៥ ០០០យ៉េន (ប្រហែល៤៨ម៉ឺនដុល្លារអាម៉េរិក) តាមរយៈអង្គការ JICA នៅកម្ពុជា ជួយដល់អង្គការ PPCIL លើគម្រោងលើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការដែលនេះគឺជាកាលានុវត្តភាពថ្មីមួយទៀត ក្នុងវិស័យពិការភាពនៅកម្ពុជា។
អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា លោក SHIMADA Masayuki អគ្គនាយកក្រុមហ៊ុន Familiar Co., Ltd បញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាត្រូវចំណាយ ពេលច្រើនជាង ១០ឆ្នាំទៅមុខទៀត ដើម្បីជួយដល់ជនពិការកម្ពុជា ឲ្យចេះផលិតនូវផលិតផលធ្វើដំណាប់ពីផ្លែធម្មជាតិក៏ដោយ ក៏លោកសុខចិត្តដែរ ព្រោះគឺជាការតបស្នង និងជាការថ្លែងអរគុណ ចំពោះប្រជាជនកម្ពុជា ដែលលើកដៃមុនគេបង្អស់ ដើម្បីបរិច្ចាគថវិកាដល់ប្រទេសជប៉ុន ក្នុងគ្រាដែលប្រទេសជប៉ុន ជួបគ្រោះធម្មជាតិរញ្ជួយដី កាលពីប៉ុន្មានឆ្នាំមុននេះ។
លោក SHIMADA Masayuki មានឲ្យដឹងទៀតថា លោកបានបណ្តាក់ទុនអស់ជាង ៧លានដុល្លាអាម៉េរិ ដើម្បីដំណើរក្រុមហ៊ុន Familiar Co., Ltd. របស់លោកសមម្រាប់ ជួយដល់ជនពិការ ក្នុងប្រទេសជប៉ុន ហើយសព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោកមាននិយោជិក កម្មករចំនួន ៥០០នាក់ ក្នុងនោះជនពិការ ជនជាតិជប៉ុនមានចំនួន២០០នាក់។ លើសពីនេះ ក្រុមហ៊ុន Familiar Co., Ltd. បាននាំចូលមកនូវម៉ាស៊ីន សម្រាប់ផលិតដំណាប់ផ្លែឈើ មកដល់កម្ពុជាហើយ រួមមានម៉ាស៊ីន៖ Ciller Electric Oven, Planeratry mixer និងម៉ាស៊ីន Vaccuum packing ជាដើម៕






ភាសាខ្មែរ
English



