រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុមប្រឹក្សាសកម្មភាពជនពិការ បង្កើតគណៈកម្មការពីរបន្ថែមទៀត ដើម្បីបម្រើប្រយោជន៍ឲ្យជនពិការ

ចុះផ្សាយ: ថ្ងៃទី16 ខែ07 ឆ្នាំ2015

ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្រេចបង្កើតគណៈកម្មការចំនួនពីរបន្ថែមទៀត គឺគណៈកម្មការនីតិកម្ម និងគណៈកម្មការរបាយការណ៍ ដើម្បីឆ្លើយតបឲ្យបានកាន់តែប្រសើរថែមទៀត ទៅនឹងសេចក្តីត្រូវការរបស់ជនពិការ ក៏ដូចជាការលើកកម្ពស់សិទ្ធិរបស់ពួកគេ។

សេចក្តីព្រាងទៅលើសេចក្តីសម្រេច នៃការបង្កើតគណៈកម្មការទាំងពីរ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ មកពីតាមបណ្តាក្រសួងនានាផងដែរ។

អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា គណៈកម្មការទាំង ២នេះ គឺមានតួនាទី និងភារកិច្ចយ៉ាងសំខាន់ ហើយក៏ជាសេនាធិការផ្ទាល់ ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការរៀបចំតាក់តែងនូវសេចក្តីព្រាងលិខិត បទដ្ឋានគតិយុត្តនានា ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្តថា កិច្ចប្រជុំបានឯកភាពទៅលើសេចក្តីព្រាងសេចក្តីសម្រេច នៃការបង្កើតគណៈកម្មការនីតិកម្ម និងគណៈកម្មការរបាយការណ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបានឯកភាពដាក់បញ្ចូលសមាសភាព ក្រសួងស្ថាប័នមួយចំនួនបន្ថែមទៀត និងស្នើអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ពិនិត្យបន្ថែមលើទម្រង់ នៃសេចក្តីព្រាងនេះ ដើម្បីឲ្យស្របតាមការគោលការណ៍ ណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានជំរុញឲ្យការអនុវត្តអត្រាជនពិការ ចូលបម្រើការងារតាមក្រសួងស្ថាប័ន ពិសេសសម្រាប់វិស័យឯកជន ដែលមានកាតព្វកិច្ចជ្រើសរើសយកជនពិការ ចូលឲ្យបម្រើការងាឲ្យបាន ១ភាគរយ តាមអត្រាកំណត់។ លោក រដ្ឋមន្ត្រីបានក្រើនរំលឹក និងជំរុញដល់ស្ថាប័នជំនាញរបស់ក្រសួងសង្គមកិច្ច អំពីការអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ត្រូវធ្វើឲ្យបានឆាប់រហ័ស ព្រោះក្រសួងមានគោលការណ៍អស់ហើយ៕

ដៃគូរបស់យើង