រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម វង សូត កំពុងសិក្សាផ្តល់ របបអាហារ ៥.០០០រៀល​ក្នុងមួយថ្ងៃ ដល់ជនពិការ​ប្រគំតន្រ្តី តាមផ្សារ និងទីសាធារណៈ​

ចុះផ្សាយ: ថ្ងៃទី16 ខែ07 ឆ្នាំ2015

 ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុម ប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញបំណងផ្តល់ ថវិកាប្រមាណ ៥.០០០រៀល សម្រាប់ថ្លៃអាហារក្នុងមួយថ្ងៃ ដល់ជនពិការអនាថា ជាពិសេសជនពិការ ដែលតែងដើរប្រគំតន្រ្តីតាមផ្សារ ឬទីសាធារណៈនានា។

ថ្លែងការបង្ហាញបំណងផ្តល់ប្រាក់ថ្លៃអាហារ ៥.០០០រៀលក្នុងមួយថ្ងៃនេះ ដល់ជនពិការអានាថានេះ បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការនីតិកម្ម និងគណៈកម្មការរបាយការណ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងប្រាប់ Fresh News ថា ក្នុងកិច្ចប្រជុំ នាព្រឹកមិញនេះ ឯកឧត្តម  វង សូត បានចាប់អារម្មណ៍ និង បង្ហាញគោលបំណងជួយឧបត្ថម្ភថ្លៃរបបហូបចុកដល់ជនពិការ ដែលគ្មានទីពឹងចំនួន ៥.០០០រៀលក្នុងមួយថ្ងៃ ដើម្បីជួយដល់ជនពិការដែលតែងតែប្រគំតន្រ្តីនៅតាមទីកន្លែងសាធារណៈ ដូចជាតាមផ្សារ ក្បែរសហគ្រាស រោងចក្រជាដើម។

បើតាមឯកឧត្តម ឯម ច័ន្ទមករា បំណងផ្តល់ថ្លៃអាហាររបស់ឯកឧត្តម វង សូត ធ្វើឡើងក្នុងទិសដៅចង់សម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនពិការគ្មានទីពឹង។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់យ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រី លោកមានគោលបំណងផ្តល់ថ្លៃអាហារនេះ ក៏ដើម្បីមិនចង់ឃើញ ការប្រគំតន្រ្តីរបស់បងប្អូនជនពិការនៅតាមទីសាធារណៈ ដែលមើលទៅហាក់មិនសមរម្យ។ តែមិនមែនយើង បញ្ឈប់ពួកគាត់នោះទេ គាត់អាចរកកន្លែងសមរម្យណាមួយ ធ្វើឆាកប្រគុំតន្រ្តីមនុស្សធម៌ ដែលមើលទៅសមរម្យជាងការដើរប្រគំនៅតាមសាធារណៈ»

ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងទៀតថា នៅសប្តាហ៍ក្រោយ លោកនឹងបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមអង្គការជនពិការ ក៏ដូចជាអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមទៅលើការងារនេះ ក៏ដូចជាស្រង់ស្ថិតិរបស់ជនពិការ ដែលតែងតែដើរប្រគំតន្រ្តីតាមទីសាធារណៈនេះផងដែរ៕

ដៃគូរបស់យើង