រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រសួងកសិកម្ម ផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០១៤-២០១៨

ចុះផ្សាយ: ថ្ងៃទី14 ខែ07 ឆ្នាំ2015

ក្រុមការងារសកម្មភាពជនពិការ នៃក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ បានធ្វើការផ្សព្វផ្សាយនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពីការភាពឆ្នាំ២០១៤-២០១៨ ដល់មន្រ្តីប្រ មាណ ២៥រូប ក្នុងបំណងបញ្ជ្រាបការយល់ដឹងលើការងារពិការភាពឲ្យបានទូលំទូលាយថែមទៀត។

ពិធីផ្សព្វផ្សាយត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម  ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម  ឯម ច័ន្ទមករា បានប្រាប់ Fresh News ថា ឆ្លើយតបតាម សំណើរបស់ឯកឧត្តម  វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បាន បង្កើតក្រុមការងារសកម្មភាពជនពិការ តាមរយៈប្រកាសលេខ១៨៨ កសជ.ប្រកចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ។ អគ្គលេខាវ័យក្មេងរូបនេះ ប្រកាសស្តីពីការបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការ តាមក្រសួងនានាក្នុងព្រះរាជា ណាចក្រកម្ពុជា ក្នុងបំណងលើកកម្ពស់សិទ្ធិ និងការរស់នៅរបស់ជនពិការ ជាពិសេសជួយជំរុញឲ្យជនពិការបាន ចូលបម្រើការងារនៅតាមក្រសួង មន្ទីរ ឲ្យបានកាន់តែច្រើន។

ឯកឧត្តម  ឱម គឹមស៊ា មានប្រសាសន៍ក្នុងឱកាសនោះថា ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ មានឆន្ទៈក្នុងការ បញ្ជ្រាបផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៤-២០១៨ ទៅក្នុងផែនការសកម្មភាពរបស់ក្រសួង ដែល នឹងត្រូវចូលរួមអនុវត្តដោយក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងនេះតែម្តង ដោយផ្តោតលើកិច្ច ការងារសំ ខាន់ៗដូចជា ការលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការតាមរយៈការធ្វើកសិកម្ម កសិមុខរបរ ការចិញ្ចឹមសត្វឲ្យ ស្របតាមនិយាមដ្ឋាននិងមានស្តង់ដារ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារបច្ចុប្បន្ន។

ក្រសួង ក៏នឹងបង្កើតឲ្យមានកម្មវិធីបណ្តុះបណ្តាលសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាជនពិការនៅតាមសហគមន៍ឲ្យ មានជំនាញច្បាស់លាស់ក្នុងការធ្វើស្រែប្រាំង ឬស្រែវស្សាទៅតាមក្បួនខ្នាត ត្រឹមត្រូវសំដៅឲ្យបងប្អូនជនពិការរកប្រាក់ចំណូលបានច្រើន ដើម្បីឲ្យមានជីវភាពធូរធារស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដៃគូរបស់យើង