រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសុខាភិបាល ពិភាក្សាពីលក្ខខណ្ឌនៃការប្រើប្រាស់យានយន្ត សម្រាប់ជនពិការ

ចុះផ្សាយ: ថ្ងៃទី09 ខែ07 ឆ្នាំ2015

ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥នេះ បានជួបពិភាក្សាគ្នា ស្តីពីការរៀបចំសេចក្តីព្រៀងប្រកាសអន្តរក្រសួង ស្តីពីពីការកំណត់សមត្ថភាពបើកបរយានយន្ត និងប្រភេទយានយន្តសម្រាប់ជនពិការ ព្រមទាំងការផ្តល់សិទិ្ធទទួល ប័ណ្ណបើកបរយានយន្តសម្រាប់ជនពិការ។

ជំនួបនាព្រឹកមិញនេះ ខាងក្រុមប្រឹក្សាសកម្មភាពជនពិកា រដឹកនាំដោយឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុម ប្រឹក្សាសកម្មភាពជនពិការ រីឯខាងក្រសួងសុខាភិបាល ដឹកនាំដោយលោកស្រី ឱ វណ្ណឌីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសុខាភិបាល។

ឯកឧត្តម ឯម ច័ន្ទមករា បានប្រាប់ Fresh News នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥នេះថា ក្រោមការណែនាំពីរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច កាលពីខែមិថុនា កន្លងទៅនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានជួបប្រជុំជាមួយ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក រួចម្តងហើយអំពីសេចក្តីព្រៀងប្រកាសអន្តរក្រសួង ស្តីពីពីការកំណត់សមត្ថភាពបើកបរយានយន្ត និងប្រភេទយានយន្តសម្រាប់ជនពិការនេះ។

ឯកឧត្តម ឯម ច័ន្ទមករា បន្តថា មន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់ នៃក្រសួងសុខាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពគ្នាឲ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាអ្នកជួយរៀបចំ សេចក្តីព្រាងប្រកាសខាងលើនេះ ស្របតាមមាត្រា៦ និងមាត្រា ២៤ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៃព្រះរាជាណាចក្រកម្ពុជា៕

ដៃគូរបស់យើង