រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋាភិបាលអូស្ត្រាលី ជួយកម្ពុជា ជាង២៥លានដុល្លារ លើវិស័យពិការភាព

ចុះផ្សាយ: ថ្ងៃទី27 ខែ05 ឆ្នាំ2015

រយៈពេលប្រមាណ២១ឆ្នាំ ពោលចាប់ពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៦ រាជរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយជាង ២៥លានដុល្លារអាម៉េរិក ជួយដល់ជនពិការបន្សល់ពីសម័យសង្រ្គាម ក៏ដូចជាការចងក្រងច្បាប់ផ្សេងៗ ពាក់ព័ន្ធនិងការលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រុម ប្រឹក្សាសកម្មភាពជនពិការ។

របាយការណ៍ដែល Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ជំនួយនេះមានដូចជា ការជួយសង្រ្គោះជនរងគ្រោះសារមីន និងការដាក់បញ្ចូលជនពិការទៅ CIDI, ជំនួយអភិវឌ្ឍសហគមន៍ (CDF) សម្រាប់អង្គការ, ជំនួយដោយផ្ទាល់ ដល់យុវជនពិការសម្រាប់ការបណ្តុះបណ្តាលភាសាអង់គ្លេសនៅ ACE និងការកសាងសមត្ថភាពជាអ្នកដឹកនាំ, ជំនួយដោយផ្ទាល់ទៅក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួង សង្គមកិច្ច, ជំនួយដល់ផ្ទាល់ដល់អង្គការជនពិការកម្ពុជា (CDPO) និងកម្មវិធីលើកកម្ពស់សិទ្ធិជនពិការនៅកម្ពុជា ។

ដើម្បីឆ្លើយតបនឹងជំនួយសប្បុរសរបស់រាជរដ្ឋាភិបាលអូស្ត្រាលីនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់មេដាយកិត្តិយស ជូនមន្រ្តីជាន់ខ្ពស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ៤រូប។ មេដាយកិត្តិយសនេះ ត្រូវបានបំពាក់ដោយឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥នេះ។

មន្រ្តីស្ថានទូត ដែលទទួលបានមេដាយកិត្តិយស ពីរាជរដ្ឋាភិបាលកម្ពុជារួមមាន៖ លោកស្រី អាលីសុន ប៊ើររ៉ូ ឯក អគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ទទួលមេដាយសហមេត្រី ថ្នាក់មហាសេនា, លោក ប៉ូល ឃីអូ នាយកប្រតិបត្តិការអភិវឌ្ឍន៍ នៃទីភ្នាក់ងារអូស្ត្រាលី ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ទទួលមេដាយ សហមេត្រី ថ្នាក់ធិបឌិន្ទ, លោក នីកូឡាស វូសហ្វ៍ លេខាទី២ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា មេដាយ សហមេត្រី ថ្នាក់សេនា និង លោក បាក់ តូក្យូ ប្រធានកម្មវិធីពិការភាព មេដាយសហមេត្រី ថ្នាក់សេនា។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា ជំនួយរបស់រាជរដ្ឋាភិបាលអូស្ត្រាលី បានជួយលើវិស័យពិការភាព តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៥ មានចំនួន ៥០ម៉ឺនដុល្លារ។ ការផ្តល់មេដាយកិត្តិយសនេះ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចសហប្រតិបត្តិការល្អ របស់រាជរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការជ្រោមជ្រែងជួយដល់ជនពិការនៅកម្ពុជា ក៏ដូចជាជំរុញលើកកម្ពស់វិស័យពិការភាព តាមរយៈការកសាងនូវលិខិតបទដ្ឋានគតិយុត្តនានា ធានា រក្សាសិទ្ធិរបស់ជនពិការ៕

ដៃគូរបស់យើង