រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សម្តេច ហ៊ុន សែន ផ្តល់រង្វាន់ដល់យុវជនពិការ ដណ្តើមមេដាយពីកូរ៉េម្នាក់ៗ ៣០០០ដុល្លារ និងបញ្ចូលក្របខណ្ឌមន្រ្តីរាជការ

ចុះផ្សាយ: ថ្ងៃទី26 ខែ05 ឆ្នាំ2015

 យុវជនពិការកម្ពុជាទាំង ៦នាក់ ដែលបានដណ្តើមមេដាយពីការប្រកួតបច្ចេកវិទ្យាព័ត៌មាន (IT) ពីប្រទេសកូរ៉េខាងត្បូង ទទួលបានប្រាក់រង្វាន់ម្នាក់ៗពីជាង ៥ពាន់ដុល្លារ ទៅជាង ៦ពាន់ដុល្លារ ព្រមទាំងបានបញ្ចូលទៅក្នុងក្របខណ្ឌមន្រ្តីរាជការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសព្បទាថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសអនុញ្ញាតឲ្យយុវជនពិការពូកែផ្នែក IT ទាំង៦នាក់ ចូលជួបសម្តែងការគួរសមនាព្រឹកមិញនេះ បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ពួកគេម្នាក់ៗ ៣០០០ដុល្លារ។

ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ហើយនោះ យុវជនពិការទាំង ៦នាក់ ក៏ទទួលបានការឧបត្ថម្ភពីក្រសួងសង្គមកិច្ចផងដែរ។ ក្នុងនោះយុវជន កែវ ចាន់ឧត្តម ដែលទទួលបានមេដាយច្រើនជាងគេ ទទួលបានប្រាក់ឧបត្ថម្ភពីក្រសួង ១៥លានរៀល ខណៈយុវជន ៥នាក់ផ្សេងទៀត ទទួលបានម្នាក់ៗ ១០លានរៀល។ ដូច្នេះទឹកប្រាក់សរុបយុវជន កែវ ចាន់ឧត្តម ទទួលបានជិត ៧ពាន់ដុល្លារ រីឯយុវជន ៥នាក់ទៀត ទទួលបានជាង ៥ពាន់ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន និងក្រសួងសង្គមកិច្ច ក៏បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូន ដល់មន្រ្តី ៣នាក់ ដែលដឹកនាំយុវជនទាំង ៦នាក់ទៅចូលរួមប្រកួតផងដែរ។ មន្រ្តីមកពីក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលដឹកនាំនេះ ទទួលបានប្រាក់រង្វាន់ពីសម្តេចតេជោម្នាក់ៗ ១ពាន់ដុល្លារ និងពីក្រសួងសង្គមកិច្ចម្នាក់ៗ ៥លានរៀលបន្ថែមទៀត។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានប្រាប់ Fresh News ថា ក្រោយជំនួប សម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ថា ក្រៅពីផ្តល់ប្រាក់ប្រាក់រង្វាន់ហើយនោះ សម្តេចតេជោ ក៏បានផ្តល់ក្រុមខណ្ឌដល់យុវជនទាំង ៦នាក់ជាមន្រ្តីរាជការក្នុងក្រសួងសង្គមកិច្ច ហើយបម្រើការនៅក្រុមប្រឹក្សាសកម្មភាពជនពិការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនជំរុញឲ្យយុវជនទាំង ៦នាក់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ហើយត្រូវការពារមេដាយមាសរបស់ខ្លួនឲ្យ បានសម្រាប់ការប្រកួតលើកក្រោយៗទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែល មាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស បានបញ្ជូនជនពិការកម្ពុជា ៦រូប ទៅចូលរួមប្រកួតប្រជែងដ ណ្តើមពានរង្វាន់ IT សម្រាប់ជនពិការនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការប្រកួតប្រជែងនេះ មានជនពិការទៅពី ប្រទេសសមាជិកអាស៊ាន និងកូរ៉េ សរុប ២៧០នាក់ ដោយប្រកួតទៅលើវិញ្ញាសារ eDesign, eCreative, eLifeMap និង eTool។ ជាលទ្ធផលយុវជនពិការកម្ពុជា ៦រូប ដែលបញ្ជូនទៅនោះ ដណ្តើមបានមេដាយមាស ប្រាក់ និង សំរឹទ្ធ សរុប ១៥គ្រឿង។

យុវជនពិការកម្ពុជាទាំង ៦រូប ដែលដណ្តើមមេដាយពីការប្រកួតប្រជែងនេះ រួមមាន៖ ១. ឈ្មោះ កែវ ចាន់ឧត្តម មេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង, ២.ឈ្មោះ ហែម វិច្ឆិកាណុន ទទួលបានមេដាយ មាស ១គ្រឿង ប្រាក់ ១គ្រឿង សំរឹទ្ធ ១គ្រឿង, ៣. ឈ្មោះ ធី ថូណា, ៤. ឈ្មោះ ញ៉ុត សុភឿន, ៥. ឈ្មោះ ញ៉ាញ់ ផានិត ម្នាក់ៗទទួលបានមេដាយមាស១គ្រឿង និង មេដាយប្រាក់១គ្រឿង៕

ដៃគូរបស់យើង