រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ទទូចឲ្យក្រសួង-ស្ថាប័ន រាជធានី-ខេត្ត បង្កើតក្រុមការងារសកម្មភាពពិការភាព

ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2015

អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា សកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវដោយ ទទូចឲ្យបណ្តាក្រសួង-ស្ថាប័ន និងសាលារាជធានី-ខេត្ត ពន្លឿនការបង្កើតនូវក្រុមការងារសកម្ម ភាពពិការភាព ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលានូវតម្រូវការ និងបញ្ហារបស់ជនពិការ ខណៈបច្ចុប្បន្នមានក្រសួង ស្ថាប័ន និងសាលាខេត្តតិចតួចបំផុតបានបង្កើតក្រុមការងារមួយនេះ។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងកម្មវិធី បើកសិក្ខាសាលាស្តីពី ការចងក្រងបណ្តាញជនពិការ ខ្សោយសតិបញ្ញា នៅមជ្ឍមណ្ឌលកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា CJCC នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ នោះកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ បានប្រកាសឲ្យក្រសួងស្ថាប័ន សាលារាជធានី-ខេត្ត បង្កើតក្រុម ការងារសកម្មភាពពិការភាព ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហារបស់ជនពិការឲ្យកាន់តែមានប្រសិទ្ធភាព។

បើតាមឯកឧត្តម ឯម ច័ន្ធមករា បានឲ្យដឹងថា រហូតដល់មដល់បច្ចុប្បន្ននេះ មានក្រសួងចំនួន៨ និងខេត្តចំនួន៥ បានបង្កើតក្រុមការងារសកម្មភាពពិការភាពរួចរាល់ហើយ។

ក្រសួងទាំង ៨នោះរួមមាន៖ ក្រសួងកិច្ចការនារី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធម្មការ និងសាសនា ក្រសួងពាណិជ្ជកម្ម និងក្រសួងផែនការ។ ខេត្តទាំង ៥ រួមមាន៖ ខេត្តកែប កំពង់ធំ សៀមរាប ស្វាយរៀង និងខេត្តកណ្តាល។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា ការបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្នាក់រាជធានី ខេត្ត និងក្រុមការ ងារសកម្មភាពជនពិការនៅតាមក្រសួងស្ថាប័ន គឺពិតជាមានសារៈសំខាន់ក្នុងអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ការប្រមូលព័ត៌មាន ការសរសេររបាយការណ៍ស្តីពីស្ថានភាពជនពិការ ជូនរាជរដ្ឋាភិបាល និងជូនទៅអង្គការ សហប្រជាជាតិ ពិសេសការផ្តល់ផលប្រយោជន៍សម្រាប់ជនពិការ។

សូមបញ្ជាក់ថា នៅកម្ពុជា មានជនពិការសរុបប្រមាណ ២,០៦ភាគរយ ស្មើនឹង ៣០១.៦២៩នាក់ នៃប្រជាជនសរុប ដែលមានប្រមាណជា ១៥លាននាក់៕

ដៃគូរបស់យើង