រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី03 ខែ11 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា សំណូមពរឲ្យឈប់ប្រើពាក្យ «ប្រកាច់» ចំពោះអ្នកកើតជំងឺឆ្កួតជ្រូក

ចុះផ្សាយ: ថ្ងៃទី26 ខែ03 ឆ្នាំ2015

ដើម្បីគោរពដល់សិទ្ធិរបស់ជនពិការ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានសំណូមពរដល់ប្រជាពលរដ្ឋសង្គមខ្មែរ ឱ្យបញ្ឈប់ប្រើពាក្យថា «ប្រកាច់» មកប្រើពាក្យ «ជំងឺបង្រះរមួលសារពាង្គកាយ» ទៅលើជនពិការផ្នែកសារពាង្គកាយ ដែលខ្មែរនិយមហៅថា ជំងឺឆ្កួតជ្រូក ឬ ជំងឺក្រឡាភ្លើងនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាពិភពលោកពណ៌ស្វាយ ឬទិវាជំងឺប្រកាច់ពិភពលោក ប្រារព្ធនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា «ថ្ងៃនេះ ខ្ញុំសូមសំណូមពរ សុំប្តូរពីពាក្យជំងឺប្រកាច់ ទៅជាពាក្យថា ជំងឺបង្រះរមួលសារពាង្គកាយភ្លាមៗវិញ ដែលស្រាល និង ស្រួលស្តាប់ជាង ព្រោះពាក្យថា ជំងឺប្រកាច់ស្តាប់ទៅធ្វើឱ្យអ្នកជំងឺ និង គ្រួសារបាក់ទឹកចិត្ត ហើយបង្កប់នូវការរើសអើង និង មាក់ងាយដល់អ្នកជំងឺ»។

ក្នុងសង្គមខ្មែរ បានស្គាល់ជំងឺប្រកាច់នេះ ជាទូទៅ ដែលអ្នកខ្លះហៅថា ជំងឺឆ្កួតជ្រូក ជំងឺក្រឡាភ្លើង ហើយភាសាវេជ្ជសាស្ត្រ ច្រើនហៅថា ជំងឺស្កន់ជាន់ ហើយវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យថា « ប្រកាច់» នេះថា «បង្រះសារពាង្គកាយវិលត្រឡប់ចុះឡើង ហាក់ដូចគេចាក់កាប់ ពោលអ្វីដែលជាការសំណូមពរផ្លាស់ប្តូររបស់លោក ឯម ច័ន្ទមករា មានអត្ថន័យស្រដៀងនឹងវចនានុក្រម របស់សម្តេច ជួន ណាត ផងដែរ។

សូមបញ្ជាក់ថា នៅលើពិភពលោក មានមនុស្សមានជំងឺបង្រះរមួលសារពាង្គកាយភ្លាមៗ ប្រមាណ ៥០លាននាក់ ហើយថ្មីៗនេះ ការស្រាវជ្រាវរកឃើញថា ក្នុងចំណោមមនុស្សចំនួន ១០០នាក់ មានម្នាក់ មានជំងឺបង្រះរមួលសារពាង្គកាយភ្លាមៗ ឬជំងឺប្រកាច់នេះ ហើយ ៥០ភាគរយមិនបានដឹងមុន។ ចំណែកនៅកម្ពុជា ត្រូវបានគេស្មាន ថា មានអ្នកជំងឺបង្រះរមួលសារពាង្គកាយភ្លាមៗ ប្រមាណជា ១០ម៉ឺននាក់៕

ដៃគូរបស់យើង