រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ព្រមានស្នើឲ្យដកមន្រ្តីបម្រើការងារពិការភាព ដែលមានភាពស្ពឹកស្រពន់ (Video Inside)

ចុះផ្សាយ: ថ្ងៃទី26 ខែ05 ឆ្នាំ2016

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញប្រតិកម្មធ្ងន់ចំពោះមន្រ្តី ក្រោមឱវាទរបស់លោក ដែលមានភាពស្ពឹកស្រពន់ ហើយបានព្រមានថា នឹងស្នើទៅថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចឲ្យដកមន្រ្តីស្ពឹកស្រពន់ទាំង នោះចេញ ដើម្បីធ្វើឲ្យការបម្រើការងារជូនជនជនពិការនៅកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់។

ការថ្លែងប្រតិកម្ម និងព្រមានរបស់៝ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដល់មន្រ្តីបម្រើការងារលើវិស័យពិការ ភាពមកពីតាមក្រសួងស្ថាប័ននានា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ។

អគ្គលេខាធិការវ័យក្មេង ដែលគេសង្កេតឃើញថា បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ក្នុងការលើកកម្ពស់សិទ្ធិរបស់ជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា វាល្មមដល់ពេល ដែលត្រូវធ្វើការកែទម្រង់ស៊ីជម្រៅ ដោយគោរពតាមអភិក្រមទាំងបួនរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល»។ លោក ឯម ច័ន្ទមករា បញ្ជាក់ថា ការធ្វើកំណែទម្រង់ការងារ នឹងធ្វើឲ្យការបម្រើការងារជូនជនពិការនៅកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអគ្គលេខាធិការ ឯម ច័ន្ទមករា បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនឹងស្នើទៅថ្នាក់ដឹកនាំរបស់ក្រសួងសង្គមកិច្ច ដើម្បីដកមន្រ្តីអគ្គលេខាធិការដ្ឋានណា ដែលមានភាពស្ពឹកស្រពន់ មិនព្រមយកចិត្តទុកដាក់ទៅលើការងារពិការភាព។ យើងនឹងស្នើឲ្យមានការពិនិត្យពិចារណាសើរើមន្រ្តី ចាប់តាំងពីថ្នាក់អគ្គនាយក។ យើងត្រូវតែធ្វើកំណែទម្រង់ស៊ីជម្រៅ ឲ្យបានប្រសើរសម្រាប់ផលប្រយោជន៍របស់បងប្អូនជនពិការរបស់យើង មន្រ្តីណាមានស្ពឹកស្រពន់ពាក់ព័ន្ធវិស័យពិការភាព យើងខ្ញុំស្នើទៅថ្នាក់ដឹកនាំ ដើម្បីពិនិត្យពិចារណា»

សូមបញ្ជាក់ថា យោងទៅតាមជំរឿនរបស់ក្រសួងផែនការនៅឆ្នាំ២០១៥ បានឲ្យដឹងថា ជនពិការនៅកម្ពុជា មានចំនួនជាង ៥០ម៉ឺននាក់។ សិទ្ធិរបស់ជនពិការ ហាក់ត្រូវបានទទួលស្គាល់ច្រើនពីប្រជាពលរដ្ឋខ្មែរ ហើយការរើសអើងលើជនពិការ ក៏ហាក់មានការថយចុះច្រើនផងដែរ នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និង ឯកឧត្តម វង សូត ជាប្រធាន បានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ លើការអប់រំ និងបញ្ជ្រៀបការងារពិការភាពទៅតាមក្រសួង ស្ថាប័ន និងក្នុងសង្គម។

តែទោះជាយ៉ាងណា ជនពិការនៅតែប្រឈមការរើសអើងនៅក្នុងសង្គម ត្រង់ប្រការនេះ ឯកឧត្តម ឯម ច័ន្ទមករា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នៅថ្ងៃម្សិលមិញនេះ ក៏បានទទូចដល់សាធារណជនបញ្ឈប់នូវការរើសអើងនេះ ជាពិសេសវិស័យឯកជនត្រូវចូលរួមគោរពច្បាប់ស្តីពីជនពិការ ដោយផ្តល់ការងារជូនជនពិការ ដែលមានសមត្ថភាព និងចំណេះជំនាញ៕

ដៃគូរបស់យើង