រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជូនដំណើរកីឡាករជនពិការ វ៉ាន វ៉ុន ទៅប្រកួតខ្នាតពិភពលោក នៅប្រេស៊ីល!

ចុះផ្សាយ: ថ្ងៃទី01 ខែ09 ឆ្នាំ2016

នៅម៉ោង៥៖០០នាទីព្រឹក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញជូនដំណើរកីឡាករ វ៉ាន វ៉ុន ជាកីឡាករប្រភេទT54 ដើម្បីទៅចូលរួមការប្រកួត ខ្នាតពិភពលោកលើវិញ្ញាសារ ប្រណាំងរទេះ១០០ម៉ែត្រ នៅទីក្រុងរីអូ ប្រទេសប្រេស៊ីល ដែលមានរយៈពេល២០ថ្ងៃ។

លោក វ៉ាន វ៉ុន ជាកីឡាករជនពិការកម្ពុជាតែមួយរូបគត់ ដែលទទួលបានអនុញ្ញាតិ ពីគណៈកម្មាធិការ ជាតិប៉ារ៉ាអូឡាំពិកអន្តរជាតិ ឲ្យទៅចូលរួមប្រកួតខ្នាតពិភពលោក លើវិញ្ញាសារប្រឡាំងរទេះ១០០ម៉ែត្រ  ដែលការទៅចូលរួមនេះ ជាឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិតកម្ពុជា។

គណៈប្រតិភូនេះ មានចំនួន៤រូប ដែលដឹកនាំដោយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិតកម្ពុជា។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ បាននាំនូវការផ្តាំផ្ញើ និង ការលើកទឹកចិត្តពីសំណាក់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ហើយបានជូនពរដល់កីឡាករ និងគណៈប្រតិភូឲ្យទទួលបានសុវត្ថិភាព និងជោគជ័យក្នុងការប្រកួតកីឡាប៉ារ៉ាអូឡាំពិក លំដាប់ថ្នាក់អន្តរជាតិលើកនេះ។
 
អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានលើកទឹកចិត្តទៅកីឡាករ វ៉ាន វ៉ុន ត្រូវមានជំនឿទុកចិត្ត លើសមត្ថភាពរបស់ខ្លួន ហើយត្រូវខិតខំប្រឹងប្រែងដណ្តើមយក ជ័យលាភី ឲ្យបាន ព្រោះថ្នាក់ដឹកនាំរបស់យើងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋ គឺតែងតែគាំទ្រ និងលើកទឹកចិត្តជាប់ជានិច្ច។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានកោតសរសើរដល់ កីឡាករ វ៉ាន វ៉ុន ដែលពិតជាកីឡាករដែលមានសមត្ថភាព ហើយនេះគឺជាមោទនភាពមួយដ៏ អស្ចារ្យសម្រាប់ជនពិការកម្ពុជា ដែលមានឱកាសនិងវាសនាបាន ទៅចូលរួមប្រកួតប្រជែងកីឡា នៅលើឆាកអន្តរជាតិ មានភាពស្មើមុខស្មើមាត់ជាមួយ បណ្តាលប្រទេសនានានៅលើពិភពលោក  ហើយដែល កីឡាករជនពិការកម្ពុជារបស់យើង អាចចាប់យកឱកាសបាន។

ឯកឧត្តម ឯម ច័ន្ទមករា បានចាត់ទុកថានេះជាកាលានុវត្តភាពថ្មីមួយទៀតក្នុងវិស័យកីឡា ក៏ដូចជា ក្នុងវិស័យពិការភាព ដោយឯកឧត្តមអគ្គលេខាធិការមានជំនឿដ៏មុតមាំថាកីឡាករ វ៉ាន វ៉ុន ប្រភេទT54 អាចដណ្តើមជ័យជំនេះ ពីការប្រកួតលំដាប់ថ្នាក់អន្តរជាតិ លើវិញ្ញាសាររទេះរុញចំងាយ១០០ម៉ែត្រ ដើម្បីនាំមកនូវមេដាយ និងកិត្តិយសម្រាប់ប្រទេសជាតិ សម្រាប់ជនពិការ និងសម្រាប់ប្រជាជន កម្ពុជាទាំងមូល។

ប្រធានគណៈប្រតិភូឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា កីឡាករ វ៉ាន វ៉ុន គឺជាវីរៈបុរសរបស់គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា។ អ្វីដែលជាមោទនៈភាព ចំពោះយើងនោះគឺទង់ជាតិកម្ពុជា នឹងត្រូវបានបង្ហូតឡើងនៅ ក្នុងឆាកអន្តរជាតិ ក្នុងពិធីបើកការប្រកួតប៉ារ៉ាឡាំពិក នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នាពេលខាង មុខនេះ ដោយលោកចាត់ទុកថានេះ គឺជាការបង្ហូតនូវដួងព្រលឹងរបស់ប្រទេសជាតិយើង បន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ។ ឯកឧត្តម យី វាសនា ក៏បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំថា កីឡាករ វ៉ាន វ៉ុន នឹងទទួលបានជោគជ័យសម្រាប់ប្រទេសជាតិ។

កីឡាករជនពិការ វ៉ាន វ៉ុន បានសម្តែងនូវក្តីរំភើបរីករាយ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ បើទោះបីជានេះជាលើកទី១ ដែលលោកមានឱកាសចូលរួមប្រកួត នៅលើឆាកអន្តរជាតិក៏ដោយ ប៉ុន្តែលោកប្តេជ្ញាចិត្តថា លោកនិងខិតខំប្រឹងប្រែងដើម្បីយកជ័យជំនះ ដើម្បីនាំមកនូវមេដាយ ដើម្បីជូនជាតិមាតុភូមិឲ្យខានតែបាន។

កីឡាករជនពិការ វ៉ាន វ៉ុន ក៏បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិតកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភដល់កីឡាករ និងគណៈប្រតិភូទាំងអស់ ដើម្បីមានឱកាសទៅចូលរួមប្រកួតប្រជែង ស្មើមុខស្មើមាត់ជាមួយកីឡាករដ៏ទៃ នៅលើឆាកអន្តរជាតិ៕

ដៃគូរបស់យើង