រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា សាទរអំពីទិន្នន័យជនពិការ ចំនួន ៥,៩៧៨នាក់ បានទៅចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦

ចុះផ្សាយ: ថ្ងៃទី12 ខែ10 ឆ្នាំ2016

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការបានសម្តែងក្តីអំណរដោយទទួលព័ត៌មាន ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីទិន្នន័យជនដែលមានពិការភាព ដែលមានចំនួន ៥,៩៧៨នាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោត  ប៉ុន្តែបើទោះបីយ៉ាងនេះក្តី លោកអគ្គលេខាធិការ បានបង្ហាញថាតួលេខនេះនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងទិន្នន័យជនមានពិការភាព មានប្រមាណជាង៥០ម៉ឺននាក់ នាពេលបច្ចុប្បន្ននេះ។  

នៅក្នុងជំនួបជាមួយលោកស្រី តែ ម៉ានីរ៉ុង សមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិនិត្យលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការរៀបចំជម្រាលសម្រាប់ជនមានពិការភាព អាចប្រើប្រាស់បាននៅពេលទៅចុះឈ្មោះបោះឆ្នោត ពេលទៅបោះឆ្នោត និងរៀបចំឲ្យមានសម្ភារៈសម្រាប់ជនពិការអាចបោះឆ្នោតបានដោយគ្មានឧបសគ្គរារាំង។

ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូនទៅ លោកជំទាវសមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថា ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ បានលើកទឹកចិត្តដល់ ជនពិការគ្រប់រូប មានសិទ្ធិចូលរួមក្នុងការបោះឆ្នោត ឬឈរឈ្មោះជាបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង ការប្រមាថ ការរើសអើង ចំពោះជនពិការពិការភាពរបស់បេក្ខជនត្រូវហាមឃាត់ ក្នុងន័យនេះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនិងការផ្សព្វផ្សាយអំពីការទៅបោះឆ្នោត ដោយគួររៀបចំឲ្យមានការផ្សព្វផ្សាយយ៉ាងណា ឲ្យជនមានពិការភាពអាចយល់ដឹងបានទូលំទូលាយ។ ឧទាហរណ៍ ការផលិតវីដេអូស្ពត គួរមានការបកប្រែភាសាសញ្ញាឬយ៉ាងហោចណាស់ គួរមានរត់ខ្លឹមសារជាអក្សរក្នុងវីដេអូនោះ ដើម្បីជនមានពិការអាចទទួលព័ត៌មាន។

ជាការឆ្លើយតប លោកជំទាវ តែ ម៉ានីរ៉ុង សមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្យាយាមរៀបចំឲ្យមានជម្រាលសម្រាប់ជនពិការតាមលទ្ធភាពដែលអាចធ្វើទៅបានព្រោះការិយាល័យបោះឆ្នោតទូទាំងប្រទេសមានរហូតដល់ទៅជាង២ម៉ឺនការិយាល័យ។ សមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកស្រី តែ ម៉ានីរ៉ុង បានទទួលសំណើអំពី ការរៀបចំឲ្យមានការបកប្រែភាសាសញ្ញា នៅគ្រប់វីដេអូផ្សព្វផ្សាយអំពីការបោះឆ្នោត។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានការលំបាកក្នុងការកំណត់ប្រភេទនិងកម្រិតពិការភាព ពីព្រោះអាចប៉ះពាល់ទៅដល់សិទ្ធិផ្តល់ព័ត៌មានអំពីប្រភេទពិការ ដោយបុគ្គលដែលបានទៅចុះឈ្មោះបោះឆ្នោត។ ឯកឧត្តមអគ្គលេខាធិការរង បានបញ្ជាក់ថា មានជនពិការមិនចង់បង្ហាញអត្តសញ្ញាណថាខ្លួនមានពិការភាពនោះទេ ដោយលោកបានផ្តល់យោបល់អំពីករណីនេះ គួរលើកសំណើនេះទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលជនមានពិការ ភាពទៅក្នុងអត្តសញ្ញាណប័ណ្ណតែម្តង។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តល់ការសម្របសម្រួលតាមសំណើរបស់ជនពិការ សម្រាប់អ្នកជួយលើកដាក់ជនពិការចូលក្នុងការិយាល័យបោះឆ្នោត និងសម្រួលដល់ជនពិការដៃដែលមិនអាចផ្តិត ម្រាមដៃក៏អាចចុះឈ្មោះបោះឆ្នោតបានដែរ៕

ដៃគូរបស់យើង