រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម វង សូត៖ អង្គការសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ អាចទៅទស្សនកិច្ចនៅមណ្ឌលព្រៃស្ពឺ ២៤ម៉ោង លើ២៤ម៉ោង ដោយគ្មានការរារាំង

ចុះផ្សាយ: ថ្ងៃទី12 ខែ10 ឆ្នាំ2016

ឯកឧត្តម  វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ទៅលោកស្រី Rhona Smith អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិថា ក្រសួងសង្គមកិច្ច បានសហការជាមួយសាលារាជធានីភ្នំពេញ ដោយបានធ្វើការកែសម្រួល នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងការផ្តល់នូវសេវាសុខភាពដល់ជនអនាថា ជនវិកលចរិតជាដើម ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)។ អង្គការសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀត អាចទៅទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលនេះ ២៤ម៉ោង លើ២៤ម៉ោង ដោយគ្មានការរារាំង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យដ៏មានប្រជាប្រិយរបស់ក្រសួងសង្គមកិច្ច ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ចថា ការបញ្ជាក់បែបនេះធ្វើឡើងក្រោយពី លោកស្រី Rhona Smith អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ បានលើកឡើងថា ការយកចិត្តទុកដាក់លើជនដែលមានពិការភាពផ្នែកសតិអារម្មណ៍ផ្លូវចិត្ត និងអ្នកផ្ទុកមេរោគអេដស៍ ការផ្តល់សេវាមើលថែ ដល់ជនដែលរស់នៅក្នុងមជ្ឈមណ្ឌល សំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ដោយស្នើដល់ក្រសួងឲ្យមានការបង្ក លក្ខណៈងាយស្រួលក្នុងការ ទំនាក់ទំនងរវាងជនដែលស្នាក់នៅមណ្ឌល និងសាច់ញាតិ។

អ្នកនាំពាក្យក្រសួងសង្គមកិច្ចដដែលបានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានជម្រាបភ្ញៀវអំពីការអំពាវនាវរបស់ក្រសួងដល់ដៃគូពាក់ព័ន្ធ ជាពិសេសស្ថាប័នសិទ្ធិមនុស្ស ឲ្យចូលរួមជួយអភិវឌ្ឍមជ្ឈមណ្ឌល សំចត សង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ប៉ុន្តែមិនដែលឃើញមានអង្គការសិទ្ធិមនុស្សណា ធ្លាប់ផ្តល់ជាធនធានមនុស្ស ឬថវិកា ដើម្បីជួយដំណើរការមជ្ឈមណ្ឌលនេះទេ ដោយគ្រាន់តែបំផុសបំផុលលើករណីនេះ ជាករណីសិទ្ធិមនុស្សតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា មណ្ឌលព្រៃស្ពឺ ជាកន្លែងសម្រាប់អប់រំជនអនាថា អ្នកសុំទាន ឬអ្នករកស៊ីផ្លូវភេទតាមទីសាធារណៈ។ ក្រោយពីមានពង្រឹង និងកែប្រែជាថ្មីពីសំណាក់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឃើញថា មណ្ឌលដែលធ្លាប់រងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន ហាក់មានភាពល្អប្រសើរជាងមុន ទាំងការគ្រប់គ្រង និងស្ថានភាពជាទូទៅរបស់ជនរងគ្រោះ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមណ្ឌលនេះ។

បច្ចុប្បន្ននេះ ករណីជនអនាថា នៅកម្ពុជាមានការថយចុះជាបន្តបន្ទាប់ ក្រោយពីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច ជាសេនាធិការ និងដៃគូពាក់ព័ន្ធសហការ។ ហើយការថយចុះនៃជនអនាថានៅកម្ពុជា នឹងធ្វើឲ្យប្រទេសដទៃទៀត មានការជឿជាក់មកលើកម្ពុជាមួយកំរិតទៀត ហើយក៏ជាមុខមាត់កម្ពុជា និងប្រជាពលរដ្ឋទាំងមូលផងដែរ៕

ដៃគូរបស់យើង