រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម វង សូត៖ រាជរដ្ឋាភិបាលផ្តល់ថវិកា៣៩៤លានរៀល បង្កើតសមាគមមនុស្សចាស់ ៣៩៤កន្លែងទូទាំងប្រទេស

ចុះផ្សាយ: ថ្ងៃទី18 ខែ10 ឆ្នាំ2016

(ត្បូងឃ្មុំ)៖ មនុស្សចាស់គឺជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ នេះគឺជាការថ្លែងរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ក្នុងឱកាដអញ្ជើញជាអធិបតីភាពក្នុងខួបលើកទី១៨ ទិវាមនុស្សចស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ដែលជាយន្តការដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍ សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ» នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ទិវានេះគឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារឲ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្សចាស់ក្នុងសង្គមជាតិ។

ឯកឧត្តម វង សូត បានបញ្ជាក់ទៀតថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយសង្គមកិច្ច សំដៅបង្កើនសេវាសាធារណៈជួយដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ តែងតែផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកតាលោកយាយ អ៊ុំ មា មីង និងជនរួមជាតិទាំងអស់ ជាពិសេសគឺបានដាក់ចេញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបានបង្កើតយន្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់របបគោលនយោបាយ សម្រាប់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។

នៅក្នុងឱកាសនោះ ឯកឧត្តម វង សូត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឲ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្តៅលើប្រព័ន្ធសេវា សម្រាប់មនុស្សចាស់របស់យើង។

សូមជម្រាបដែរថា តាមការស្រាវជ្រាវនៅឆ្នាំ២០១៣ មនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងមានចំនួនប្រមាណ ១.១លាននាក់ ស្មើនឹង ៧.៦ភាគរយ នៃចំនួនប្រជាជនសរុប ហើយនៅឆ្នាំ២០៣០ មនុស្សចាស់នៅកម្ពុជានឹងកើនឡើងប្រមាណ ១.៧លាននាក់ ស្មើនឹង ១១ភាគរយ នៃចំនួនប្រជាជនសរុប៕

 

ដៃគូរបស់យើង