រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម​ ឯម​ ច័ន្ទ​មករា​ ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដែល​សម្រេច​ផ្ដល់​ទីតាំង​វត្តភ្នំ​ សម្រាប់​ការ​ប្រគំ​តន្រ្តី​របស់​ជន​ពិការ​ (Video inside)

ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2016

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសសាទរ និងថ្លែងអំណរគុណជាមួយ ប្រសាសន៍ដ៏សំខាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្រេចផ្ដល់ទីតាំងវត្តភ្នំសម្រាប់ឲ្យជនពិការទាំងអស់ បានប្រគំតន្រ្តីរកប្រាក់ចិញ្ចឹមជីវិតឲ្យបានសមរម្យ និងបញ្ឈប់ការប្រគំតន្រ្តីតាមផ្លូវសាធារណៈជាពិសេសតាមបណ្តាស្តុបនានា។

ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា ចាប់ពីពេលនេះទៅជនពិការដែលធ្លាប់តែត្រដាបត្រដុស ប្រឹងស្រែកច្រៀងតាមផ្លូវសាធារណៈ ក៏ដូចជាតាមស្ដុបនានា ក្នុងរាជធានីភ្នំពេញ លែងមានការព្រួយបារម្ភទៀតហើយ ព្រោះទទួលបានការយកចិត្តទុកដាក់ពី សម្ដេចតេជោនាយករដ្ឋមន្រ្តី ដោយសម្ដេចបានផ្ដល់កន្លែង ដ៏ប្រសើរមួយ គឺទីតាំងវត្តភ្នំ សម្រាប់ប្រគំតន្រ្តីរកប្រាក់ទៅចិញ្ចឹមជីវិតប្រចាំថ្ងៃ ប្រកបដោយភាពសមរម្យ ព្រោះទីនោះមានសុវត្ថិភាពត្រឹមត្រូវ មិនបង្កការកកស្ទះចរាចរធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានី។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា ទាំងអស់នេះគឺស្ដែងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋក៏ដូចជា ជនពិការទាំងអស់ ដែលជានិច្ចកាល សម្ដេចតេជោតែងតែបានគិតគូ ពីជីវភាពរស់នៅជនពិការ និងការរស់នៅរបស់ជនពិការ។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវដល់ជនពិការទាំងអស់ ដែលធ្លាប់ប្រគំតន្រ្តីនៅតាមផ្លូវសាធារណៈនោះ សូមរីករាយសប្បាយចិត្ត និងថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់ សម្ដេចតេជោ ហ៊ុន សែន។ បន្ទាប់ពីរាជរដ្ឋាភិបាលធ្វើការរៀបចំជូនហើយ សូមជនពិការដែលច្រៀង តាមផ្លូវនានានោះ ត្រូវនាំគ្នាប្ដូរទៅទីតាំងវត្តភ្នំវិញ។

សូមជម្រាបថា នាឱកាសអបអរសាទរ ទិវាជនពិការកម្ពុជាលើកទី១៨ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី០៦ ខែធ្នូ ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ការសម្តែងសិល្បៈ ការប្រគំតន្រ្តីជនពិការ ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរតាមផ្លូវសាធារណៈ។ តែសម្តេចតេជោ បានស្នើឲ្យក្រុមជនពិការទាំងនោះ គួរតែបញ្ចូលគ្នាជាក្រុមៗវិញ យ៉ាងហោចត្រឹម៥ក្រុមបានហើយ។

ដោយឡែក កាលពីពេលកន្លងទៅ អាជ្ញាធររាជធានីភ្នំពេញ ក៏ធ្លាប់បានស្នើឲ្យបញ្ឈប់ការប្រគំតន្រ្តីជនពិការ នៅតាមផ្លូវសាធារណៈ ជាបន្តបន្ទាប់មកហើយដែរ តែពួកគាត់មិនព្រមអនុវត្តតាម ហើយសំណូមពរឲ្យអាជ្ញាធរ ក៏ដូចជា រាជរដ្ឋាភិបាលជួយស្វែងរកទីតាំងសម្រាប់ឲ្យពួកគាត់បានប្រកបមុខរបបចិញ្ចឹមប្រចាំថ្ងៃ សមរម្យមួយ ប៉ុន្តែបញ្ហាត្រូវបានឯកឧត្តម  ឯម ច័ន្ទមករា លើកឡើងថា ដោយសារមានអ្នកនៅក្រោយខ្នង ជំរុញឲ្យពួកគាត់យ៉ាងណានេះ៕

 

ដៃគូរបស់យើង