រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ជាកន្លែង ជនពិការប្រគំតន្រ្តីសប្បុរសធម៌ ហើយស្នើឱ្យបញ្ឈប់ការប្រគំតាមភ្លើងស្តុប (Video inside)

ចុះផ្សាយ: ថ្ងៃទី06 ខែ12 ឆ្នាំ2016

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសផ្តល់ទីតាំងវត្តភ្នំ សម្រាប់ជនពិការធ្វើជាកន្លែងប្រគំតន្រ្តី ដើម្បីស្វែងរកថវិកាពីសប្បុរសជននានា។ ជាមួយគ្នានេះសម្តេចក៏អំពាវនាវឱ្យជនពិការ ចៀសវាងការប្រគំតន្រ្តីនៅតាមស្តុប ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ និងបង្កការគ្រោះថ្នាក់ដល់អ្នកដំណើរ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោខាងក្រោម)

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីអបអរសាទរដល់ទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដែលវេទិកានេះមានជនពិការចូលរួមរាប់ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវខ្ញុំសុំផ្តល់ទីកន្លែងមួយសម្រាប់ឱ្យមានការសម្តែង ហើយត្រូវចាត់ចែងរៀបចំទៅ នោះគឺទីតាំងវត្តភ្នំ ហើយទីតាំងវត្តភ្នំនេះ ជាកន្លែងដែលមានការរៀបរយ អញ្ចឹងត្រូវយកកន្លែងនោះជាកន្លែងសម្តែងក្រុមធំ ដែលមានឧបករណ៍គ្រប់គ្រាន់»

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រុមជនពិការបញ្ឈប់ការសម្តែងនៅតាមស្តុប និងតាមផ្សារ ដែលធ្វើឱ្យបាត់បង់សោភ័ណភាពសាធារណៈ និងអាច ធ្វើឱ្យគ្រោះថ្នាក់ដល់អ្នកដំណើរ។ សម្តេចពន្យល់ថា បើអ្នកដំណើររវល់តែងាកមើលការប្រគំតន្រ្តីភ្លេចមើលផ្លូវ នឹងមានគ្រោះថ្នាក់មិនខាន។

ទន្ទឹមគ្នាការផ្តល់ទីតាំងច្បាស់លាស់សម្រាប់ជនពិការនេះ សម្តេចតេជោ ក៏អំពាវនាវឱ្យជនពិការទាំងអស់រួមសាមគ្គីគ្នាជាក្រុមតន្រ្តីធំៗ ចៀសវាងការបំបែកជាក្រុមតូច កាន់តែច្រើន។ សម្តេចបានថ្លែងថា «បើចង់ឱ្យរដ្ឋាភិបាលដោះស្រាយ យើងខ្លួនឯងក៏ត្រូវតែចេះសាមគ្គីគ្នាដែរ បើយើងមិនទាំងចេះសាមគ្គីគ្នាផង តើនរណាទៅសាមគ្គីជាមួយយើង»

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖

ដៃគូរបស់យើង