រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

លោក ឯម ច័ន្ទមករា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ផ្តល់សេវាសង្គមកិច្ចដល់ជនពិការ ប្រកបដោយសមធម៌, គោរពសិទ្ធិ,មិនរើសអើង

ចុះផ្សាយ: ថ្ងៃទី12 ខែ01 ឆ្នាំ2017

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ និងជាប្រធានសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ផ្តល់សេវាសង្គមកិច្ចដល់ជនពិការ ជនរងគ្រោះ ក្នុងសង្គម ប្រកបដោយសមធម៌ ស្មើភាព ស្មើសិទ្ធិ តាមរយៈការរៀបចំ ការអនុម័ត និងការដាក់ឲ្យប្រើប្រាស់ច្បាប់ គោលនយោបាយ និងលិខិបដ្ឋានគិតយុត្តជាតិ អន្តរជាតិ។

ឯកឧត្តម ឯម ច័ន្ទមករាបន្តថា ជនពិការដែលពីមុនធ្លាប់ទទួលរងនូវការរើសអើង មើលងាយ មើលថោក និងមិនអនុញ្ញាតឲ្យចូលរួមសកម្មភាពសង្គម ប៉ុន្តែឥលូវនេះ ត្រូវបានទទួលស្គាល់ថាជាធនធានដ៏មានសក្តានុពល ប្រកបដោយកិត្យានុភាព និងភាពអធនក្នុងការអភិវឌ្ឍន៍សង្គម។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ និងជាប្រធានសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងបែបនេះ ខណៈលោក និងលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាតំណាងឲ្យឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រីបណ្ឌិត Sue Vi Ze តំណាងអង្គការ Unesco រួមនិងសិក្ខាកាមជាង១០០នាក់ បានចូលរួមនៅក្នុងសិក្ខាសាលា ពិនិត្យឡើងវិញនូវការអនុវត្តគម្រោងសាកល្បង ស្តីពីការដាក់បញ្ចូលសេវាសង្គមកិច្ច ក្នុងគោលនយោបាយសាធារណៈនៅកម្ពុជា រៀបចំធ្វើនៅទន្លេបាសាក់២ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ។

ឯកឧត្តម ឯម ច័ន្ទមករា បន្ថែមថា សិក្ខាសាលារៀបចំថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យឡើងវិញ នូវការអនុវត្តគម្រោងសាកល្បង ក្នុងការដាក់បញ្ចូលសេវាសង្គមកិច្ច ក្នុងគោលនយោបាយសាធារណៈនៅកម្ពុជា ដែលគម្រោងនេះ បានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ។

ជាមួយគ្នានោះ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យមើល និងវាយតម្លៃនូវការអនុវត្តគម្រោង តាមរយៈសមិទ្ធផលទាំងឡាយ ដែលទទួលបានក្រោមកិច្ចសហប្រតិបត្តិការរបស់គម្រោងចាប់ពីខែកញ្ញា ឆ្នាំ២០១៦រហូតមកដល់ពេលនេះ។

ឯកឧត្តម សែម សុខា បន្តថា ជនពិការបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបររកស៊ី និងមានការងារតាមសហគ្រាគ្រឹះស្ថាន មួយចំនួន ក្នុងនោះកីឡាករជនពិការត្រូវបានលើកទឹកចិត្ត និងទទួលបានលទ្ធផលល្អជាច្រើន។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានគូសបញ្ជាក់ឲ្យដឹងដែរថា ការដាក់បញ្ចូលសេវាសង្គមកិច្ច ក្នុងគោលនយោបាយសាធារណៈ មិនមែនជារឿថថ្មីរបស់ពិភពលោកនោះទេ វាបានកើតឡើងតាមសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅទីក្រុង កូប៉ង់ញ៉ាហ្សង់ ប្រទេសដាណាម៉ាក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៩៥។

គម្រោងសាកល្បងស្តីពីការដាក់បញ្ចូលសេវាសង្គមកិច្ចក្នុងគោលនយោបាយសាធារណៈ ត្រូវបាន Unesco កំពុងបានអនុវត្ត ក្នុងប្រទេសចំនួន៣ នៃប្រទេសសមាគមប្រជាជាតិអាស៊ាន រួមមានប្រទេស ម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសទីម៉រឡេស ដោយសហការជាមួយស្ថាប័នសាធារណៈ។

នៅក្នុងប្រទេសកម្ពុជា អង្គការUnesco បានចាប់ដៃគូជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ តាមរយៈកិច្ចពិភាក្សាច្រើនលើកជាមួយ លោកស្រីបណ្ឌិត Sue Vi Ze តំណាងអង្គការ Unescoប្រចាំនៅសាធារណរដ្ឋសង្គមវៀតណាមធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៥៕

ដៃគូរបស់យើង